រដ្ឋសភាកម្ពុជាអាចដំណើរការនីតិវិធីលើមេដឹកនាំគណៈបក្ស CNRP ប្រឆាំង

(VOVWORLD) - រដ្ឋសភាកម្ពុជាបានអនុញ្ញាត្តិឲ្យតុលាការប្រទេសនេះបន្តនីតិវិធី លើសមាជិកសភាលោក កឹម សុខា ជាប្រធានគណៈបក្សសង្គ្រោះជាតិ (CNRP) ប្រឆាំង។ 
រដ្ឋសភាកម្ពុជាអាចដំណើរការនីតិវិធីលើមេដឹកនាំគណៈបក្ស CNRP ប្រឆាំង - ảnh 1 រដ្ឋសភាកម្ពុជារៀបចំកិច្ចប្រជុំវិសាមញ្ញានាព្រឹកថ្ងៃទី១១ កញ្ញា

(VOVworld) - រដ្ឋសភាកម្ពុជាបានអនុញ្ញាត្តិឲ្យតុលាការប្រទេសនេះបន្តនីតិវិធី លើសមាជិកសភាលោក កឹម សុខា ជាប្រធានគណៈបក្សសង្គ្រោះជាតិ (CNRP) ប្រឆាំង។ សេចក្ដីសំរេចនេះត្រូវបានអនុម័តនៅកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភា កម្ពុជានាព្រឹកថ្ងៃទី១១ កញ្ញា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភានិងជា ប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច សម្ដេច ហេង សំរិន។ សមាជិកនានានៃគណៈបក្ស CNRP បានធ្វើពហិកាដោយមិនចូលរួមកិច្ចប្រជុំនេះ។

        មុននោះ នាព្រឹកថ្ងៃទី៣ កញ្ញា សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនលោក កឹម សុខា ដោយសារមានភស្តុតាងដែលសរឲ្យឃើញថា លោក កឹម សុខា បានធ្វើ សន្ទិដ្ឋិភាពដោយសម្ងាត់ជាមួយបរទេសសំដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ លោក កឹម សុខា ត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញចោទប្រកាន់ពីបទល្មើស “សន្ទិដ្ឋិភាពជាមួយបរទេស” តាមមាត្រា៤៤៣ ក្នុងក្រមព្រហ្មទណ្ឌ ហើយសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីសំរេច ដាក់ពន្ធនាគារជាបណ្ដោះអាសន្នលោករូបនេះដើម្បីដំណើរការនីតិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ