រដ្ឋសភាថ្មីរបស់លីប៊ីបើកសម័យប្រជុំលើកទី១

(VOVworld) - សមាជិកសភាជាប់ឆ្នោតលីប៊ីចំនួន១៥០នាក់បានចូលរួមសម័យ
ប្រជុំជាផ្លូវការលើកទី១នៅទីក្រុង Tobruk ភាគខាងកើតលីប៊ី នាថ្ងៃទី៤ សីហា ក្នុង
កាលៈទេសៈបណ្ដាជនប្រដាប់អាវុធបន្តធ្វើការប៉ះទង្គិចគ្នានៅប្រទេសនេះ។

រដ្ឋសភាថ្មីរបស់លីប៊ីបើកសម័យប្រជុំលើកទី១ - ảnh 1
សម័យប្រជុំនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈការប្រយុទ្ធគ្នានៅមិនទាន់បិទបញ្ចប់នៅលីប៊ី (រូបថត៖AFP)

នាពេលបិទបញ្ចប់សម័យប្រជុំនេះ បណ្ដាសមាជិកសមាជិការសភាបានជ្រើស
តាំងលោក Aguila Saleh Iissa ធ្វើប្រធានរដ្ឋសភានិតិកាលថ្មីរបស់លីប៊ី។លោក Saleh
Iissa ជាសមាជិកសភាឯករជ្យ ដែលធ្លាប់កាន់ដំណែងជាច្រើនក្នុងផ្នែកយុត្តិធម៏ ក្រោម
របបរបស់អ្នកដឹកនាំលោក Moamer Kadhafi។រដ្ឋសភាថ្មីរបស់លីប៊ីនឹងទទួលយកកិច្ច
ការរបស់រដ្ឋសភានិតិកាលមុន ដែលមានសមាជិកភាគច្រើនចំណុះបណ្ដាក្រុមឥស្លាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ