រដ្ឋសភាថ្មីរបស់អ៊ីរ៉ាក់បន្តផ្អាក់ការបង្កើតរដ្ឋាភិបាល


រដ្ឋសភាថ្មីរបស់អ៊ីរ៉ាក់បន្តផ្អាក់ការបង្កើតរដ្ឋាភិបាល  - ảnh 1
លោក Nouri Al Maliki​​ ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៣ កក្កដា រដ្ឋសភាថ្មីរបស់អ៊ីរ៉ាក់បន្តផ្អាក់ការបង្កើត
រដ្ឋាភិបាល ថ្មីនៃប្រទេសនេះ បន្ទាប់ពីមិនទទួលបានការបោះជំហានណា
មួយក្នុងការដោះស្រាយ ការខ្វែងគំនិតរវាងបណ្ដាប្លុកនយោបាយនៅឡើយ។ ប្រធានស្តីទីរដ្ឋសភាអ៊ីរ៉ាក់ លោក Mahdi Al Hafidh បានឲ្យដឹងថា៖ ក្នុងសម័យ
ប្រជុំរដ្ឋសភា ភាគីនានាមិនអាចឯក ភាពជនណាក្លាយទៅជាអ្នកប្រមុខស្ថាប័ន
និតិបញ្ញត្តិ ក៏ដូចជា អនុប្រធានចំនួន ២ រូប។ ដោយហេតុនេះ សម័យប្រជុំត្រូវ
បានផ្អាកដល់ថ្ងៃទី ១៥ កក្កដា។ តាមរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់បន្ទាប់បោះឆ្នោតជ្រើស
រើសបានប្រធាននិងអនុប្រធានចំនួន ២ រូប ក្នុងរយៈពេល ៣០ ថ្ងៃជាបន្ត
រដ្ឋសភាត្រូវ ជ្រើសតាំងប្រធានាធាធិបតី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ