រដ្ឋសភាថៃអនុម័តលើពង្រាងធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០០៧

(VOVworld) - នាថ្ងៃទី ៤ មេសា រដ្ឋសភាថៃបានអនុម័តលើពង្រាងធ្វើវិសោធនកម្ម មាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០០៧ ចំនួន ៣ របស់ប្រទេសនេះ។ ពង្រាងរដ្ឋ
ធម្មនុញ្ញទី ១ ស្នើ ធ្វើវិសោធនកម្មបណ្ដាមាត្រាទាក់ទិនដល់របបបោះឆ្នោតការតែង
តាំងនិងអាណ្ណត្តិរបស់ព្រឹទ្ធសមាជិក។ ពង្រាងទី ២ ធ្វើវិសោធនកម្មមាត្រាទី ១៩០
ដែល ទាក់ទិនដល់ការចុះហេត្ថលេខាលើបណ្ដាការព្រមព្រៀងអន្តរជាតិរបស់រដ្ឋា
ភិបាល។ ក្នុងនោះ រដ្ឋសភាថៃគ្រាន់តែអនុម័តលើការព្រមព្រៀងអន្តរជាតិអំពីបញ្ហា
ព្រំដែនឬអធិបតេយ្យភាពជាតិ។ ពង្រាងទី ៣ ស្នើឲ្យធ្វើវិសោធកម្មមាត្រទី ៦៨ និងទី
២៣៧។ ក្នុងនោះ ខ្លឹមសារវិសោធនកម្មនៃមាត្រាទី ៦៨ កំណត់ពាក្យបណ្តឹងតវ៉ា ដែលទាក់ទិនដល់អំពើធ្វើឲ្យអន្តរាយចំពោះរបបរាជារដ្ឋធម្មនុញ្ញត្រូវធ្ញើដល់ការិយា
ល័យក្រសួងយត្តិធម៌ពិនិត្យមើល មុនពេល ដាក់ជូនឲ្យតុលាការដ្ឋធម្មនុញ្ញ។ រីឯ
ខ្លឹមសារវិសោធនកម្មនៃមាត្រាទី ២៣៧ ស្នើឲ្យលុបចោលការកំណត់រំសាយគណៈ
បក្សនិងបទហាមឃាត់ធ្វើសកម្មភាពនយោបាយចំពោះបណ្ដាសមាជិកគណៈបក្ស ដែលរំលោភលើច្បាប់បោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ