រដ្ឋសភាពិភាក្សាអំពីពង្រាងច្បាប់អប់រំថ្នាក់ឧត្តមសិក្សា

 រដ្ឋសភាពិភាក្សាអំពីពង្រាងច្បាប់អប់រំថ្នាក់ឧត្តមសិក្សា - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំ
(រូបថតៈ Internet)

(VOVworld)- ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភាវៀតណាម Tong Thi
Phong នាព្រឹកថ្ងៃទី ២៥ឧសភា រដ្ឋសភាបានពិភាក្សាអំពីពង្រាងច្បាប់អប់រំ ថ្នាក់ ឧត្តមសិក្សាដែលបានរៀបចំយ៉ាងមត់ចត់ និងបានយកមតិដ៏ទូលំទូលាយពីបណ្តា
អ្នកជំនាញ អ្នកវិទ្យាសាស្រ្ត និងកម្មាភិបាលតាមរយៈការណាលផ្សេងៗ ដើម្បី ជូនរដ្ឋសភាអនុម័តនៅកិច្ចប្រជុំទី៣ រដ្ឋសភានីតិកាលទី ១៣ សំដៅផ្លាស់ ប្តូរជា សារវ័ននិងគ្រប់ជ្រុងជ្រោយវិស័យអប់រំរបស់វៀតណាម ដើម្បីឆ្លើយតប ជាមួយ សំណូមពរសម័យផ្លាស់ប្តូរថ្មី។បណ្ហាសិទ្ធម្ចាស់ការនិងទទួលខុសត្រូវសង្គមរបស់
ក្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សា ត្រូវបានចាត់ទុកជាចំណុចស្នូលនៃពង្រាងច្បាប់
នេះ។ លោកស្រី Dam Thi​ My Huong សមាជិការខេត្ត Ninh Thuan រួមមតិថា៖

“ខ្ញុំយល់ព្រមនឹងមតិរបស់គណះកម្មាធិការអចិន្រ្តៃយ៏រដ្ឋសភា។នោះគឺ ក្រុម ប្រឹក្សាសាលាជានីតិវិធីដែលមិនអាចខ្វះចំពោះបណ្តាគ្រឹះស្ថានឧត្តមសឹក្សាបាន
ឡើយ។ការបង្កើតក្រុមប្រឹក្សាសាលារួមចំណែកធ្វើឲ្យប្រព័ន្ធអប់រំថ្នាក់ឧត្តមសឹក្សា
ធ្វើសកម្មភាពដោយម្ចាស់ការនឹងការទទួលខុសត្រូវចំពោះសង្គម ខ្ពស់ជាងទៀត។
ក៏ប៉ុន្តែ ដើម្បីក្រុមប្រឹក្សាសាលាធ្វើសកម្មភាពប្រកបដោយ មានប្រសិទ្ធភាពខ្ញុំស្នើ
ក្រសួង អប់រំនឹងបណ្តុះបណ្តាល មានសេចក្តីកំណត់ ណែនាំ រៀបចំអនុវត្តជាក់
ស្តែង”។

ចំពោះរូបភាពចាត់តាំងនឹងចែកថ្នាក់គ្រឹះស្ថានអប់រំថ្នាក់ឧត្តមសឹក្សា មតិសមា
ជិកសភាភាគច្រើនស្នើបំពេញបន្ថែមសេចក្តីកំណត់ជាក់ស្តែង អំពីបទដ្ឋានចែក
ចេញជាថ្នាក់គ្រឹះស្ថានអប់រំថ្នាក់ឧត្តមសឹក្សា។ផ្អែកទៅលើ លទ្ធផលនៃការរៀបថ្នាក់
ដើម្បីសំរេចផែនកាវិនិយោគនឹងយន្តការគ្រប់គ្រងរដ្ឋ។មតិជាច្រើនក៏ចាត់ទុកថា៖មិន
គប្បីប្តូរឈ្មោះសកលវិទ្យាល័យជាតិ ពិព្រោះ នេះជាពាណិជ្ជ សញ្ញា នៃគ្រឹះស្ថាន ឧត្តមសឹក្សាជួរមុខវៀតណាមនឹងយល់ព្រម នឹងការធ្វើសង្គមនីយកម្មការអប់រំ។ពេល
រសៀល រដ្ឋសភាពិភាក្សាអំពីពង្រាង ច្បាប់សហជីព (ធ្វើវិសោធនកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ