រដ្ឋសភាវៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចបង្កើតរបៀងច្បាប់អំណោយផលសម្រាប់អ្នកវិនិយោគបរទេស ក្នុងនោះមានកូរ៉េខាងត្បូងផងដែរ

(VOVWORLD) - នាយប់ថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបអគ្គនាយកហិរញ្ញវត្ថុនៃសម្ព័ន្ធក្រុមហ៊ុន SamSung Electronics លោក Park Hark Kyu។ 
រដ្ឋសភាវៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេចបង្កើតរបៀងច្បាប់អំណោយផលសម្រាប់អ្នកវិនិយោគបរទេស ក្នុងនោះមានកូរ៉េខាងត្បូងផងដែរ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន SamSung Group (រូបថត៖ VOV)

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតរបៀងច្បាប់អំណោយផលសម្រាប់សកម្មភាពវិនិយោគ ផលិតកម្ម និងអាជីវកម្មរបស់សហគមន៍ធុរកិច្ចទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះមានទាំងធុរកិច្ចកូរ៉េខងត្បូង និងក្រុមហ៊ុន Samsung Group; ពោលគឺ រួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមក្នុងការពង្រាយសកម្មភាពវិនិយោគអាជីវកម្មប្រកបដោយប្រសិទ្ធភាព ជោគជ័យ និងនិរន្តរភាពនៅវៀតណាម។

អគ្គនាយកហិរញ្ញវត្ថុនៃក្រុមហ៊ុន Samsung Electronics Group លោក Park Hark Kyu បានអះអាងថា បរិយាកាសធុរកិច្ច និងការគាំទ្រយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់វៀតណាមបានជួយក្រុមហ៊ុន Samsung ជំនះការលំបាក និងបញ្ហាប្រឈមនានាក្នុងរយៈពេលថ្មីៗនេះ ដោយសង្ឃឹមថា វៀតណាមនឹងបន្តកែលម្អបរិយាកាសអាជីវកម្មនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ