រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បើកសម័យប្រជុំលើកដំបូងជាផ្លូវការ

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែកក្កដា ពិធីបើកសម័យប្រជុំលើកដំបូង រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានប្រព្រឹត្តទៅយ៉ាងឧឡារិកនៅទីក្រុងហាណូយ។ 
រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បើកសម័យប្រជុំលើកដំបូងជាផ្លូវការ - ảnh 1 ប្រធានរដ្ឋសភាលោក Vuong Dinh Hue  អញ្ជើញថ្លែងមតិក្នុងឱកាសបើកសម័យប្រជុំ (រូបថត៖ TTXVN)

អញ្ជើញចូលរួមពិធីបើកនេះ មានវត្តមានអគ្គលេខានៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ប្រធានរដ្ឋសភាលោក Vuong Dinh Hue កម្មាភិបាលបដិវត្តជើងចាស់ ភ្ញៀវកិត្តិយស តំណាងអង្គទូត និងអង្គការអន្តរជាតិនានា។

អញ្ជើញថ្លែងមតិក្នុងឱកាសបើកសម័យប្រជុំ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថាការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ទទួលបានជោគជ័យជាផ្លែផ្កា ដោយបន្សល់ទុកនូវសញ្ញាសំគាល់ ថ្មីក្នុងប្រវត្តិសាស្ត្រ រដ្ឋសភាវៀតណាម។ ជោគជ័យនៃការបោះឆ្នោតកាន់តែបានអះអាងនូវកម្លាំងពលំដ៏អស្ចារ្យនៃផែនមហាសាមគ្គីជាតិទាំងមូល។

ទាក់ទងនឹងបរិបទ ដែលប្រព្រឹត្តិទៅសម័យប្រជុំដំបូង នៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ នោះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានចាត់ទុកថា សម័យប្រជុំនេះបានប្រព្រឹត្តិទៅនៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បន្តជះឥទ្ធិពលអវិជ្ជមាននិងអូសបន្លាយ ដល់សេដ្ឋកិច្ចក្នុងតំបន់និងលើពិភពលោក ក្នុងនោះមានវៀតណាម។ ប្រការនេះបានតម្រូវឲ្យប្រទេសជាច្រើនត្រូវផ្លាស់ប្តូរទិសដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍។

“រដ្ឋសភា និងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ ចាំបាច់ត្រូវយល់ដឹងឱ្យបានស៊ីជម្រៅអំពីជំនឿជាក់ និងក្ដីរំពឹងរបស់ម្ចាស់ឆ្នោត មើលឃើញយ៉ាងច្បាស់លាស់ពីការលំបាក ភាពងាយស្រួល និងឱកាស ជាពិសេសក្នុងបរិបទដែលប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាសាកល្បង ដែលមិនធ្លាប់មានតាំងពីមុនមក។ ទន្ទឹមនឹងនេះ ត្រូវជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវប្រសាសន៍ដ៏សំខាន់របស់សមមិត្តអគ្គលេខាបក្សនៅក្នុងសម័យបើករដ្ឋសភាថ្ងៃនេះ ហើយបន្តពង្រីកស្មារតីទទួលខុសត្រូវ ជិតស្និទ្ធជាមួយប្រជាជន គោរពប្រជាជន និងផ្ទៀងស្តាប់យោបល់របស់ប្រជាជន។ លើលពីនេះទៅទៀត ពង្រីកជាអតិបរមានូវសមត្ថភាព ឬទ្ធានុភាព បញ្ញា ការប្តេជ្ញាចិត្តផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ផ្ដល់យោបល់ជួយរដ្ឋសភានីតិកាលទី ១៥ បន្តផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការ ចេញផ្សាយសេចក្ដីសម្រេចដ៏ត្រឹមត្រូវ ទាន់ពេលវេលា ស្របតាមឆន្ទៈប្រជាជន ក៏ដូចជារួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សផងដែរ”។

រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បើកសម័យប្រជុំលើកដំបូងជាផ្លូវការ - ảnh 2អគ្គលេខានៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (រូបថត៖ TTXVN)

យោងតាមរបៀបវារៈដែលបានអនុម័ត ក្នុងសម័យប្រជុំលើកដំបូងនោះ រដ្ឋសភានីតិកាលទី ១៥ នឹងពិចារណា និងសម្រេចលើខ្លឹមសារសំខាន់ៗជាច្រើន ក្នុងនោះរួមមានការពិចារណានិង សម្រេច លើរចនាសម្ព័ន្ធនៃការរៀបចំ ការជ្រើសតាំង ការផ្ដល់សច្ចាប័នលើកម្មាភិបាលជាន់ខ្ពស់នៃក្បាលម៉ាស៊ីនរដ្ឋ។ ទន្ទឹមនឹងនេះ ពិចារណាលើសេចក្ដីសម្រេចចិត្ត និង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ ដើម្បីធានាផែនការមេ ហើយជា មូលដ្ឋានដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិ ក៏ដូចជាជួយសម្រួលបណ្ដាស្ថាប័ន ផ្នែក ខេត្ត ក្រុងនានាអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ