រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តច្បាប់ធ្វើវិសោធនកម្ម និងបំពេញ​បន្ថែម​មាត្រា​មួយចំនួន​នៃច្បាប់ស្ដីពីប្រេកង់វិទ្យុ

(VOVWORLD) - ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្ដីពីប្រេកង់វិទ្យុបានបំពេញខ្លឹមសារជាក់ស្ដែង និងច្បាស់លាស់ ជួយធានាឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងច្បាប់ និងសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធ។
រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តច្បាប់ធ្វើវិសោធនកម្ម និងបំពេញ​បន្ថែម​មាត្រា​មួយចំនួន​នៃច្បាប់ស្ដីពីប្រេកង់វិទ្យុ - ảnh 1សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី XV

បន្តសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី XV នារសៀលថ្ងៃទី៩ ខែវិច្ឆិកា សមាជិកសភាបានបោះឆ្នោតអនុម័តលើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួនបៃច្បាប់ស្ដីពីប្រេកង់វិទ្យុ និងពិភាក្សាអំពីគម្រោងច្បាប់ស្វ័យការពារស៊ីវិល។

ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្ដីពីប្រេកង់វិទ្យុបានបំពេញខ្លឹមសារជាក់ស្ដែង និងច្បាស់លាស់ ជួយធានាឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយនឹងច្បាប់ និងសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធ។ ទាក់ទងនឹងគម្រោងច្បាប់ស្វ័យការពារស៊ីវិលនោះ ការកសាងច្បាប់គឺសំដៅបង្កើតក្របខ័ណ្ឌគតិយុត្តរួមសម្រាប់ការប្រយុទ្ធប្រឆាំង និងជំនះពុះពារលើផលវិបាកដោយសង្គ្រាម ព្រមទាំងប្រយុទ្ធប្រឆាំង និងជំនះពុះពារលើផលវិបាកដោយសារគ្រោះធម្មជាតិ និងជំងឺរាតត្បាត ធានាសុវត្ថិភាព និងសន្តិសុខជាតិ នៅពេលកើតមានគ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ