រដ្ឋសភាវៀតណាមបញ្ចប់សម័យសួរដេញដោលបណ្ដាសមាជិករដ្ឋាភិបាល

        VOV-ក្រោយរយៈពេលជាង២ថ្ងៃធ្វើការ​សម័យសួដេញដោលបណ្ដាសមាជិក រដ្ឋាភិបាលនៅសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣​បានបញ្ចប់
នារសៀលថ្ងៃទី១៤មិថុនាជាមួយការឆ្លើយសំនួរដេញដោលរបស់ឧបនាយករដ្ឋមន្ត្រី​
Nguyen Xuan Phuc។ ថ្លែងមតិបុកសរុបសម័យសួរដេញដោល ប្រធានរដ្ឋសភា
Nguyen Sinh Hung បានលើកច្បាស់រាល់សំណូមពររបស់រដ្ឋសភាចំពោះវិស័យ
នីមួយៗនិងអះអាងថា​ដល់សម័យប្រជុំជាបន្ត បណ្ដារដ្ឋមន្ត្រីនិងប្រធានផ្នែក
នឹងរាយការណ៍រដ្ឋសភាអំពីលទ្ធផលអនុវត្តការសយរដេញដោលរបស់សមាជិក
សមាជិការសភា។

        ផ្នែកឆ្លើយការសួដេញដោលរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានផ្តោតទៅលើបញ្ហាធំៗជាច្រើននៃប្រទេសជាតិ។ នោះគឺដំណោះស្រាយ
ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍របស់ឆ្នាំ២០១៣ ល្បឿនរៀបចំរចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ចឡើងវិញ គោលនយោបាយលើកកំពស់គុណភាពអប់រំជាដើម។ ឆ្លើយសំនួររបស់សមាជិកសភាអំពីគោលការណ៍និងដំណោះស្រាយរបស់
រដ្ឋាភិបាលសំដៅទទួលបាននិងហួសពីផែនការដែលបានដាក់ចេញសំរាប់ឆ្នាំ
២០១៣ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមយក
ចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ចីរភាព។

         “ប្រសិនបើយើងចង់អភិវឌ្ឍន៍ដែលការបញ្ជាណែនាំមិនម៉ត់ចត់អតិផរណា
នឹងត្រឡប់មកវិញ។ ដូច្នេះយើងមិនបានអភិវឌ្ឍន៍ក្តៅឡើយ ត្រូវកំណើនចីរភាព។ ដំណោះស្រាយមួយចំនួនធានាកំណើនសំរាប់ឆ្នាំ២០១៣គឺរដ្ឋាភិបាលបន្តបញ្ជា
ក្រសួងស្ថាប័នដំបន់អនុវត្តម៉ឹងម៉ាត់វិធានការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣​អនុវត្តម៉ឹងម៉ាត់ពេញលេញបណ្ដាខ្លឹមសារដែលសេចក្តីសំរេចចិត្តលេខ០២អំពីការ
ដោះស្រាយការលំបាកបង្កលក្ខណៈសមរាប់ផលិតកម្មអាជីវកម្មអភិវឌ្ឍន៍។ ទី៣គឺ
ជំរុញការរំសាយទុនកសាងសារវន្ត ផ្ទេរទុននៃសំណង់យឺតទៅសំណងមាន
លក្ខណៈសំរេចលឿន។”

រដ្ឋសភាវៀតណាមបញ្ចប់សម័យសួរដេញដោលបណ្ដាសមាជិករដ្ឋាភិបាល - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (Image: Chinhphu.vn)

ថ្លែងមតិបុកសរុបការសួរដេញដោលរបស់បណ្ដាសមាជិកសមាជិការសភាចំពោះ បណ្ដាសមាជិករដ្ឋាភិបាល ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានវាយ តំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាល បណ្ដារដ្ឋមន្ត្រី​​ក្នុងការអនុវត្ត
ភារកិច្ចសេដ្ឋកិច្ច-សង្គម ការពារប្រទេស-សន្តិសុខរបស់ប្រទេសជាតិ។ ប្រធានរដ្ឋ សភាបានលើកច្បាស់ថា៖

“រដ្ឋសភាស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដំណើការរាល់វិធានការ
ចាំបាច់ដើម្បីបន្តជំរុញសកម្មភាពផលិតកម្មនិងធានាកសិកម្មអភិឌ្ឍន៍ចីរភាពលើ
គ្រប់វិស័យ។ ចំពោះរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច រដ្ឋសភា ដាក់ចេញភារកិច្ចបណ្តុះបណ្ដាលវិជ្ជាជីវៈ សហប្រតិបត្តិការដើម្បីពលករវៀត ណាមធ្វើការនៅឯបរទេស ជាពិសេសគឺប្អូនៗជនរួមជាតិភាគតិច ព្រមទាំង ត្រួត ពិនិត្យឡើងវិញគោលនយោបាយចំពោះជនមានគុណូបការៈ ជាដើម។ ប្រធានមហាអយ្យការអមតុលាការប្រជាជនកំពូលត្រូវបង្កើនការត្រួតពិនិត្យយុត្តិធម៌
កសាងជួរកម្មាភិបាលមានគុណភាពខ្ពស់ ។ល។”

តាមប្រធានរដ្ឋសភាថា បណ្ដារដ្ឋមន្ត្រីត្រូវរាយការណ៍ចំពោះមុខរដ្ឋសភាអំពីលទ្ធផល នៃការសួរដេញដោលក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៣៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ