រដ្ឋសភាវៀតណាមផ្តល់ជូនរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជានូវសំភារៈបរិក្ខារសុខាភិបាលសម្រាប់ការទប់ស្កាត់ការឆ្លង COVID-19

(VOVWORLD) - អំណោយនេះ បានបង្ហាញពីមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរវៀតណាម-កម្ពុជា។
រដ្ឋសភាវៀតណាមផ្តល់ជូនរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជានូវសំភារៈបរិក្ខារសុខាភិបាលសម្រាប់ការទប់ស្កាត់ការឆ្លង COVID-19 - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានអញ្ជើញប្រគល់ជូនតំណាងរដ្ឋសភា ព្រឹទ្ធសភាកម្ពុជានូវសំភារៈបរិក្ខារពេទ្យដែលជាអំណោយរបស់រដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី ២០ ខែឧសភា នៅវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើងពិធីប្រគល់អំណោយ ជាសំភារៈបរិក្ខារសុខាភិ បាល ដែលជាជំនួយរបស់រដ្ឋសភា វៀតណាម ជូនចំពោះរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ដើម្បីរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាល ដាល នៃ COVID-19។

អំណោយនេះ បានបង្ហាញពីទឹកចិត្តស្មោះត្រង់របស់រដ្ឋសភា និងប្រជាជន វៀតណាម ដើម្បីចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជា ហើយសង្ឃឹមថា អំណោយនេះនឹងរួមចំណែកជាកម្លាំងចលករ ទាំងខាងសំភារៈនិងស្មារតីដើម្បីជួយប្រជាជនកម្ពុជាយកឈ្នះលើជំងឺរាតត្បាត COVID-19 យ៉ាងឆាប់ៗ។

លោក ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម ដែលផ្តល់អំណោយជាសំភារៈបរិក្ខារសុខាភិបាលនាពេលនេះ ដល់សភាកម្ពុជា។ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា អំណោយនេះ បានបង្ហាញពីមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរកម្ពុជា-វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ