រដ្ឋសភាវៀតណាមពិភាក្សាពេញអង្គអំពីសេដ្ឋកិច្ចសង្គមកិច្ច

(VOVworld)-អភិវឌ្ឍន៌សេដ្ឋកិច្ច រៀបចំឡើងវិញផ្នែកកសិកម្ម ជាខ្លឹមសារធំៗ
ចំនួនពីរដែលបានលើកឡើង ក្នុងសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនី
តិកាលទី១៣។

        អំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំក្នុង២០១៣ និងរយៈពេល៣ឆ្នាំពីឆ្នាំ​
២០១១-២០១៣ តាមសមាជិកសភាច្រើនរូបថា លទ្ធផលលេចធ្លោបំផុតរបស់ ឆ្នាំ២០១៣គឺបង្កើនរាល់កត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។​ ប្រការនេះ គឺច្បាស់លាស់ ក្នុងការត្រួតពិនិត្យអតិផរណា ស្ថេរភាពទីផ្សារូបិយវត្ថុជាបណ្តើរៗ និងសេដ្ឋកិច្ច​កំពុងមានសញ្ញាងើបឡើងវិញ។

រដ្ឋសភាវៀតណាមពិភាក្សាពេញអង្គអំពីសេដ្ឋកិច្ចសង្គមកិច្ច - ảnh 1
សមាជិកសភាលោក Tran Du Lich ផ្តល់មតិក្នុងសម័យពិភាក្សា
(រូបថតៈtuoitre.vn)

        ចំពោះគោលដៅឆ្នាំ២០១៤ សមាជិកសភាបានគាំទ្ររដ្ឋាភិបាលបានដាក់ ចេញគោលដៅសម្រាប់២ឆ្នាំខាងមុខដោយមានសន្ទស្សន៌សំខាន់ចំនួន២គឺកំណើន
GDP៦%ក្នុង១ឆ្នាំនិងអតិផរណាគោលដៅនៅកម្រិត៧%/ឆ្នាំ។លោក Tran Du Lịch សមាជិកសភាទីក្រុងហូជីមិញពិនិត្យថា៖“ខ្ញុំស្រុះចិត្តគំនិតដែលផ្ទេរប្តូរពីទស្សនរាំង
ស្កាត់អតិផរណាទៅជាត្រួតពិនិត្យអតិផរណាគោលដៅ។ នេះជាចំណុចសំខាន់
ដើម្បីដំណើរការនាពេល ខាងមុខ។ ដើម្បីសម្រេចបានទស្សនពោលខាងលើ ចំពោះដំណោះស្រាយ ខ្ញុំស្នើថា អំពីគោលនយោបាយសម្រាប់ឆ្នាំ២០១៤-២០១៥ ដោះស្រាយរាល់បញ្ហារូបិយវត្ថុ រក្សាកម្រឹតឥណ្ឌទានប្រហែល១៤%-១៨% ក្នុងឆ្នាំ ២០១៤-២០១៥ផងដែរ”។

        ក្នុងសម័យពិភាក្សានាព្រឹកថ្ងៃទី៣១តុលា វិស័យផលិតកម្មកសិកម្មត្រូវបាន សមាជិកសភាយកចិត្តទុកដាក់។ មតិជាច្រើនចាត់ទុកថា​ក្នុងរយៈ២ឆ្នាំកន្លងទៅ
បានលេចចេញការ លំបាកជាច្រើនដែលត្រូវយកចិត្តទុកដាក់។ លោក Nguyen
Thanh Hung សមាជិកសភាខេត្ត Dong Thap ស្នើថា៖“ការរៀបចំរចនាសម្ព័ន្ធ
ផ្នែកកសិកម្មឡើងវិញជាសំណូមពរចាំបាច់។ ដើម្បីសម្រេច​បានគោលដៅដែល
បាននាំចេញ រដ្ឋាភិបាលត្រូវសុក្រិដ្ឋយន្តការគោលនយោបាយចំពោះ កសិកម្ម
កសិករនិងជនបទ។​រដ្ឋក៏គួរតែផ្ទេរប្តូរពីជួយឧបត្ថម្ភគ្រួសារទៅការជួយ ឧបត្ថម្ភ
សហករណ៌ដើម្បីលើកកំពស់សមត្ថភាពគ្រប់គ្រង និងប្រសិទ្ធភាពនៃសកម្មភាព
របស់សហករណ៌”។

ស្ដីពីបញ្ហាកសិកម្ម និងអភិវឌ្ឍន៦ជនបទ លោកTran Ngoc Vinh សមាជិក សភាមណ្ឌលទីក្រុង Hai Phong បានចាត់ទុកថា៖

“ ស្នើរដ្ឋាភិបាលផ្តល់អាទិភាពជាច្រើនថែមទៀត ចំពោះការងារអភិវឌ្ឍន៍​ កសិកម្ម ​លើកកំពស់គុណភាពតំលៃផលិតកម្ម ឆ្នោះទៅគោលដៅកសិកម្ម​អភិ វឌ្ឍន៍ចីរភាព លើកទឹកចិត្តកសិករផលិតកម្ម …ល៕”

       

ប្រតិកម្មទៅវិញ

ផ្សេងៗ