រដ្ឋសភាវៀតណាមពិភាក្សាអំពីសេចក្ដីព្រាងច្បាប់បោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន

រដ្ឋសភាវៀតណាមពិភាក្សាអំពីសេចក្ដីព្រាងច្បាប់បោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន - ảnh 1
រដ្ឋសភាវៀតណាមពិភាក្សាអំពីសេចក្ដីព្រាងច្បាប់បោះឆ្នោតសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន

(VOV)_ការចាត់តាំង បទដ្ឋានបើកចំហរប្រវត្តិរូប​របស់សមាជិក សមាជិកា​សភា​
 និងសមាជិក សមាជិកាក្រុមប្រឹក្សាប្រជាជន និងតួនាទីរបស់គណៈ​កម្មា​ធិ​ការ​មជ្ឈឹម
 រណសិរ្យមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ ក្នុងសកម្មភាពបោះឆ្នោត ​ជាខ្លឹមសារ
សំខាន់ៗ ដែលបានបណ្ដាសមាជិក សមាជិកាសភាពិភាក្សានៅ​សាលប្រជុំ ស្ដីអំពី
 សេចក្ដីព្រាងច្បាប់ បោះឆ្នោតសមាជិកសភា និងសមាជិក​ក្រុមប្រឹក្សាប្រជាជននា
ព្រឹកថ្ងៃទី៣ មិថុនា នៅរដ្ឋធានីហាណូយ។

          បណ្ដាមតិសុទ្ធតែឯកភាពចំពោះការឧទ្ទេសនាមបេក្ខជនគឺ បេក្ខជនត្រូវ​បំ
ពេញបានតម្រូវការ និងភារកិច្ចរបស់រដ្ឋសភា ជាស្ថាប័នរដ្ឋអំណាចខ្ពស់បំផុត នៅ
មជ្ឈឹម និង ក្រុមប្រឹក្សាប្រជាជនជាស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតនៅក្នុងតំបន់ ហើយ​
ត្រូវធានាតុល្យភាពអំពីភេទ តួនាទី សមត្ថភាព…ជាដើម។ ស្ដីពីការ​ត្រៀម​រៀបចំ
បរិមាណបេក្ខជន លោកស្រី Nguyen Thi Phuc សមាជិកាសភា​ មណ្ឌល​ខេត្ត Binh
Thuan អោយដឹងថា៖

          “ ខ្ញុំឯកភាពចំពោះសេចក្ដីព្រាងច្បាប់លើកនេះ ដោយមានការកែទម្រង់តាម​
ការកំណត់របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដូចជា៖​ត្រូវធានាថា​ ១៨%​ 
បេក្ខជនជាជនជាតិភាគតិច ៣៥% បេក្ខជនជានារី។ នេះគឺជាជំហានថ្មី បើប្រៀប
នឹងច្បាប់នាបច្ចុប្បន្ន។”

          នារសៀលថ្ងៃដដែល បណ្ដាសមាជិក សមាជិកាសភាពិភាក្សាតាមក្រុម អំពី
គំរោងច្បាប់ស្ទង់មតិប្រជាជន គំរោងច្បាប់(ធ្វើវិសោធនកម្ម) បំពេញបន្ថែមមាត្រា
មួយចំនួននៃក្រមច្បាប់នាវាចរណ៍វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ