រដ្ឋសភាវៀតណាម-សហព័ន្ធអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការ

រដ្ឋសភាវៀតណាម-សហព័ន្ធអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ប្រធានរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ Norbert Lammert បានធ្វើអធិបតីពិធីទទួលប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម


        VOV-នារសៀលថ្ងៃទី១៣មិនាប្រធានរដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ Norbert
Lammert បានធ្វើអធិបតីពិធីទទួលប្រធានរដ្ឋសភាលោក Nguyen Sinh Hung រួម​
ជា​មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលទៅបំពេញទស្សនកិច្ចការងារនៅ
សហព័ន្ធ​អាល្លឺម៉ង់។ នៅពិធីទទួលជួបសន្ទនាបន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភា
Nguyen Sinh Hung បាន​លើក​ច្បាស់​ថាវៀតណាមយកចិត្តទុកដាក់ដល់ការបង្កើន
និងផ្ដល់អាទិភាពអភិវឌ្ឍន៍ទំនាក់ទំនង​សហប្រតិបត្តិការ​ជា​មួយសហព័ន្ធអាល្លឺម៉ង់
និងស្នើរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាង​ប្រទេសទាំងពីរ។ រីឯ
ប្រធានរដ្ឋសភា Norbert Lammert បាន​អះអាង​ថា រដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ជា
និច្ចកាលគាំទ្រនិង​ផ្ដល់អាទិភាព​ក្នុងការអភិវឌ្ឍន៍ទំនាក់​ទំនង​ជាមួយវៀតណាម។ នាថ្ងៃដ៏ដែលប្រធានរដ្ឋសភា Nguyen Sinh Hung បានមក​សាកសួរសុខទុក្ខ
កម្មាភិបាលមន្ត្រីស្ថានទូតវៀត​ណាម​ដំណាងសហគមន៍ជនវៀត​ណាម​នៅ
អាល្លឺម៉ង់។​ ថ្លែងមតិនៅទីនេះប្រធាន​រដ្ឋសភា Nguyen Sinh Hung  បានកត់សម្គាល់
ការរួមវិភាគទានដ៏​ថ្លៃថ្លា​របស់សហគមន៍ជនវៀតណាមនៅឯបរទេសចំពោះមាតុ
ប្រទេសនិងឲ្យដឹងថា​ រដ្ឋ​នឹងពិនិត្យមើលបំពេញបន្ថែមរាល់កា​រកំណត់​សំដៅបង្ក
លក្ខណៈល្អជាងឲ្យសហគមន៍ជន​វៀតណាម​នៅឯបរទេស​វិនិយោគចូលមក
ក្នុងប្រទេស៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ