រដ្ឋសភាវៀតណាមអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ២០១៦

រដ្ឋសភាវៀតណាមអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ២០១៦ - ảnh 1
រដ្ឋសភាវៀតណាមអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ២០១៦

(VOV)_នាព្រឹកថ្ងៃទី៩ មិថុនា ក្នុងក្របខ័ណ្ឌ សម័យប្រជុំលើកទី៩ រដ្ឋសភាវៀត
ណាម នីតិកាលទី១៣  អង្គសន្និសីទបានអនុម័តលើសេចក្ដីសម្រេចចិត្ត ស្ដីពីកម្មវិធី
កសាងច្បាប់ បទបញ្ញាត្តិឆ្នាំ ២០១៦ កែសម្រួលកម្មវិធីកសាងច្បាប់ បទ​បញ្ញាត្តិ ​នីតិ​
កាល​ទី១៣ និងឆ្នាំ ២០១៥។ តាមនោះ ឆ្នាំ ២០១៥ រដ្ឋសភាបាន​ឯកភាពបំពេញ
បន្ថែមកម្មវិធី​កសាងច្បាប់ បទបញ្ញាតិ្ត ឆ្នាំ ២០១៥ ​សេចក្ដី​សម្រេចចិត្តធ្វើវិសោធន
កម្ម បំពេញ​បន្ថែមអំពី​បញ្ជីរាយនាមមុខទំនិញត្រូវ​ហូតពន្ធការពារបរិស្ថាន និង ​ច្បាប់
ពន្ធនាំចេញ ​នាំចូល (ធ្វើវិសោធនកម្ម)។

          ក្នុងកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិឆ្នាំ ២០១៦ រដ្ឋសភានឹងពិនិត្យមើល ​និង
អនុម័តលើគំរោងច្បាប់ចំនួន៦ ដូចជា៖ ច្បាប់ទាក់ទងនឹងព័ត៍មាន ច្បាប់ចុះ​ហត្ថលេ
ខា ចូលរួម និងអនុវត្តការព្រមព្រៀងអន្តរជាតិ (ធ្វើវិសោធនកម្ម) រាប់ទាំងច្បាប់​សារ
ព័ត៍មាន(ធ្វើវិសោធនកម្ម)ទៀតផង ។

          នារសៀលថ្ងៃទី៩ មិថុនា បណ្ដាសមាជិក សមាជិកាសភាបានពិភាក្សានៅ
សាលប្រជុំ ស្ដីពីគំរោងច្បាប់ធ្វើសកម្មភាពឃ្លាំមើល របស់រដ្ឋសភា និងក្រុមប្រឹក្សា
ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ