រដ្ឋសភាអង់គ្លេសប្រឆាំងជំទាល់នឹង Brexit ដោយគ្មានកិច្ចព្រមព្រៀង

(VOVWORLD) -នៅទីក្រុងព្រុចសែល បណ្ដាថ្នាក់ដឹកនាំ EU បានអំពាវនាវឲ្យទីក្រុងឡុងដ៍ ផ្ដល់ចម្លើយយ៉ាងច្បាស់លាស់ ថាតើពន្យាពេលដំណើរការ Brexit ដែរឬអត់។ 
រដ្ឋសភាអង់គ្លេសប្រឆាំងជំទាល់នឹង Brexit ដោយគ្មានកិច្ចព្រមព្រៀង - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May 
(រូបថត៖ vnanet.vn)

ដោយទទួលបានសម្លេងប្រឆាំងចំនួន ៣១២ និងសម្លេងគាំទ្រចំនួន ៣០៨ នោះ នាថ្ងៃទី ១៣ ខែមិនា រដ្ឋសភាអង់គ្លេសបានបោះឆ្នោតច្រានចោលផែនការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដោយគ្មានកិច្ចព្រមព្រៀង។ កាយវិការនេះមានន័យថា អង់គ្លេសនឹងត្រូវឈរនៅចំពោះមុខជម្រើសពេល Brexit ។

លើសពីនេះទៀត សមាជិកសភាអង់គ្លេស ក៏បានបោះឆ្នោតប្រឆាំងនឹងមាត្រាធ្វើវិសោធនកម្ម ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលអង់គ្លេសបន្តប្រកាន់ខ្ជាប់ សេណារីយ៉ូ Brexit ដោយគ្មានកិច្ចព្រមព្រៀងនាថ្ងៃទី ២២ ខែឧសភាខាងមុខ។ថ្លែងទៅកាន់រដ្ឋសភា ក្រោយពីការបោះឆ្នោតលើកទី ២ជាបន្តបន្តាប់ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានព្រមានថាអង់គ្លេសនឹងត្រូវប្រឈមនឹងការពន្យាពេល Brexit ប្រសិនបើសមាជិកសភានៅតែមិនគាំទ្រការព្រមព្រៀងរបស់លោកស្រី ៕

ទន្ទឹមនឹងនេះ នៅទីក្រុងព្រុចសែល បណ្ដាថ្នាក់ដឹកនាំ EU បានអំពាវនាវឲ្យទីក្រុងឡុងដ៍ ផ្ដល់ចម្លើយយ៉ាងច្បាស់លាស់ ថាតើពន្យាពេលដំណើរការ Brexit ដែរឬអត់។ ប្រធានក្រុមចរចា Brexit របស់ EU លោក Michel Barnier បានចាត់ទុកថាអង់គ្លេសចាំបាច់ត្រូវបញ្ជាក់អំពីមូលហេតុនិងគោលដោះនៃការពន្យាពេល Brexit៕

ប្រតិកម្មទៅវិញ

ផ្សេងៗ