រដ្ឋសភាអនុម័តបញ្ជីរឈ្មោះបេក្ខជនប្រធានរដ្ឋសភាអនុប្រធានរដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

រដ្ឋសភាអនុម័តបញ្ជីរឈ្មោះបេក្ខជនប្រធានរដ្ឋសភាអនុប្រធានរដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1
រដ្ឋសភាអនុម័តបញ្ជីរឈ្មោះបេក្ខជនប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVworld)-ក្នុងសម័យប្រជុំនារសៀលថ្ងៃទី២១កក្កដា ប្រធានរដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan បានតាងនាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាល
ទី១៣ ជូនសេចក្តីរាយការណ៍ស្តីពីរបាយការណ៍ពិភាគ្សា ការបកស្រាយ និងការ
ទទួលយកមតិយោបល់របស់សមាជិកសមាជិកាសភា ស្តីពីគម្រោងរៀបចំ កម្មាភិ
បាលសម្រាប់តំណែងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា និងសមាជិក គណៈកម្មា
ធិការអចិន្ត្រៃយ៍រដ្ឋសភា។​បន្ទាប់មក ដោយទទួលបានសម្លេងគាំទ្រ ភាគច្រើននោះ
 រដ្ឋសភាបានអនុម័តជាឯកឆ័ន្ទបញ្ជីរឈ្មោះបេក្ខជនប្រធានរដ្ឋ​សភា អនុប្រធានរដ្ឋ
សភា​និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តាម រយៈប្រព័ន្ធបោះឆ្នោត
អេឡិចត្រូនិក។​យោងតាមបញ្ជីរឈ្មោះនេះ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានីតិ
កាលទី១៣បានឧទ្ទេសនាមនិងស្នើររដ្ឋសភាពិនិត្យជ្រើស​រើសលោកស្រី Nguyen
Thi Kim Ngan  សមាជិកការិយាល័យនយោបាយ និងជា ប្រធានរដ្ឋសភានីតិកាលទី
១៣កាន់ដំណែងជាប្រធានរដ្ឋសភានីតិកាលទី១៤។

        តាមបញ្ជីរឈ្មោះដែលបានរដ្ឋសភាអនុម័តនោះ កម្មាភិបាលដែលបានរដ្ឋ
 សភាឧទ្ទេសនាមដើម្បីរដ្ឋសភាបោះឆ្នោតចូលគណៈកម្មាធិការអចិន្ត្រៃយ៍មាន
 ចំនួន១៣រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ