រដ្ឋ​សភា​អ៊ីរ៉ង់​គាំទ្រ​ការ​វិល​ត្រឡប់​ទៅរក​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វិញ​ ដោយ​មាន​​លក្ខខណ្ឌ​ចំនួន ៦

(VOVWORLD) - នៅថ្ងៃទី២០ ខែ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ (IRNA) បានរាយការណ៍ថា សមាជិកសភាអ៊ីរ៉ង់ភាគច្រើនបានគាំទ្រការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានចុះហត្ថលេខាជាមួយមហាអំណាចពិភពលោក ប្រសិនបើលក្ខខណ្ឌចំនួន៦ ត្រូវបានបំពេញ។
រដ្ឋ​សភា​អ៊ីរ៉ង់​គាំទ្រ​ការ​វិល​ត្រឡប់​ទៅរក​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វិញ​ ដោយ​មាន​​លក្ខខណ្ឌ​ចំនួន ៦ - ảnh 1សមាជិកសភាអ៊ីរ៉ង់ ចូលរួមសម័យប្រជុំរដ្ឋសភានៅរដ្ឋធានីតេហេរ៉ង់។ (រូបថត៖ AFP/TTXVN)

ខ្លឹមសារនៃលិខិតផ្ញើជូនប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ដែលមានហត្ថលេខារបស់សមាជិកសភាអ៊ីរ៉ង់ចំនួន ២៥០/២៩០នាក់ បានលើកច្បាស់ថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអ៊ឺរ៉ុបត្រូវធានាថា នឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះទៀតឡើយ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានស្តារឡើងវិញ ហើយនឹងមិនបើកយន្តការដែលអនុញ្ញាតឱ្យដាក់ទណ្ឌកម្មឡើងវិញភ្លាមៗ ប្រសិនបើទីក្រុងតេហេរ៉ង់បំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ សមាជិក សភាអ៊ីរ៉ង់បានអំពាវនាវឲ្យរដ្ឋាភិបាល មិនចូលរួមកិច្ចព្រមព្រៀងណាមួយឡើយ ប្រសិនបើមិនទទួលបានការធានាចាំបាច់តាំងពីដំបូងនោះ។ សមាជិកសភាអ៊ីរ៉ង់ក៏បានលើកឡើងពីលក្ខខណ្ឌផ្សេងទៀត សម្រាប់ប្រទេសអ៊ីរ៉ង់វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនេះ រួមមានការដាក់ទណ្ឌកម្មទាំងអស់ដែលត្រូវតែដកចេញ ហើយអ៊ីរ៉ង់ត្រូវទទួលបានប្រាក់ចំណូលពីការនាំចេញ។

សារលិខិតនេះត្រូវបានផ្ញើទៅកាន់ប្រមុខរដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងបរិបទដែលភាគីចូលរួមវង់ចរចាកំពុងប្រព្រឹត្តិទៅនៅទីក្រុង វីយ៉ែន (អូទ្រីស) សំដៅស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ កំពុងឈានដល់ជំហានចុងក្រោយដើម្បីអាចសម្រេចបានកិច្ចព្រមព្រៀង នេះបើតាមសេចក្តីប្រកាសរបស់មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ