រដ្ឋអំណាច Damascus បំពេញបន្ថែមព័ត៌មានទាក់ទិនដល់ កម្មវិធីអាវុធគីមីនៅស៊ីរី

រដ្ឋអំណាច Damascus បំពេញបន្ថែមព័ត៌មានទាក់ទិនដល់ កម្មវិធីអាវុធគីមីនៅស៊ីរី  - ảnh 1
ក្រុមអធិការនៃ OPCW ក៏បានទៅកាន់ស៊ីរីដើម្បី ដំណើរការងាររបស់ខ្លួន។ (Image: Vietnam+)

(VOVworld) – អង្គការហាមឃាត់ការប្រើប្រាស់និងជួញដូរអាវុធគីមីអន្តរជាតិ (OPCW) បានឲ្យដឹងថា៖ រដ្ឋអំណាច Damascus បានបំពេញបន្ថែមព័ត៌មានទាក់ ទិនដល់កម្មវិធី
អាវុធគីមីរបស់ស៊ីរី តាមលក្ខណៈចាប់បង្ខំក្នុងសេចក្តីសម្រេចចិត្តនៃ  អ.ស.ប.អំពីការ
បំផ្លាញចោលឃ្លាំងអាវុធគីមីនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ មុននោះ នាថ្ងៃទី ១ តុលា
ក្រុមអធិការនៃ OPCW ក៏បានទៅកាន់ស៊ីរីដើម្បី ដំណើរការងាររបស់ខ្លួន។ តាមការ
វាយតំលៃរបស់ក្រុមអធិការ OPCW ថា៖ ការងារស៊ើបអង្គេតមានការបោះជំហាន
យ៉ាងសកម្ម។ ក្នុងព្រឹត្តិការណ៍ទាក់ទិន មួយទៀត បារាំងបានរំលឹកឡើងវិញការ
អំពាវនាវឲ្យប្រទេសជាសមាជិកអចិន្ត្រៃ យ៍នៃក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. ចំនួន
 ៥ អំពីការផ្អាករាល់សិទ្ធិវេតូចំពោះ សេចក្តីសម្រេចចិត្តទាក់ទិនដល់សង្គ្រាមស៊ីវិល
នៅស៊ីរី ក្នុងនោះ រុស្ស៊ីបានប្រើ​ប្រាស់សិទ្ធិវេតូរបស់ខ្លួនរហូតដល់ ៣ ដងហើយ។ក្នុង
ពេលនោះ នាយកស្ថាប័ន ត្រួតពិនិត្យបទល្មើសគ្រឿងញៀនសហព័ន្ធរុស្ស៊ី លោក
Viktor Ivanov  បានឲ្យដឹងថា​៖បណ្ដាស្ថាប័នសន្តិសុខនៃប្រទេសនេះកំពុងព្រួយបារម្ហ
ចំពោះការដែល ជនប្រដាប់អាវុធស៊ីរីចាប់ផ្តើមជ្រាបចូលក្នុងតំបន់ Caucasus នៃ
ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ