រដ្ឋអំណាចកូឡុំប៊ីខំប្រឹងប្រែងជួយឧបត្ថម្ភជនរងគ្រោះក្នុងការបាក់ដី

រដ្ឋអំណាចកូឡុំប៊ីខំប្រឹងប្រែងជួយឧបត្ថម្ភជនរងគ្រោះក្នុងការបាក់ដី - ảnh 1
រដ្ឋអំណាចកូឡុំប៊ីខំប្រឹងប្រែងជួយឧបត្ថម្ភជនរងគ្រោះក្នុងការបាក់ដី

(VOV)_នាថ្ងៃទី២មេសា ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បាន
ឲ្យដឹងថា៖ ចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់​នៅ​ឯ​ទីក្រុង
 ​Mocoa នៃខេត្ត Putumayo (ស្ថិតភាគ​និរតី​ប្រទេស​កូឡុំប៊ី) បានកើន​ឡើង​ជាង២១០
នាក់  និង មនុស្សរាប់រយនាក់ទៀតបានបាត់ខ្លួន និងរងរបួស។ ​អ្នកប្រមុខរដ្ឋកូឡុំប៊ី
បានអោយដឹងថែមទៀតថា៖ ប្រជាជនជាង៨៥%នៅ ខេត្ត Putumayo គ្មានអគ្គីសនី
ប្រើប្រាស់ និង ៥ស្ពានក្នុងចំណោមស្ពានទាំង៧កន្លែង នៅ​ទីក្រុង​Mocoa ត្រូវខូចខាត 
បណ្ដាលអោយសកម្មភាបជួយសង្គ្រោះមនុស្សធម៌ជួប​ការលំបាកជាច្រើន។ ប្រធានាធិ
បតី​លោក Juan Manuel Santos បាន​សន្យាថា​នឹង​កសាងលំនៅដ្ឋានថ្មី និងផ្តល់ទឹក
ប្រា​ក់ធានារ៉ាប់រងតំលៃជិត៦៥០០​ដុល្លារអាមេរិក សំរាប់គ្រួសាររង​ឥទ្ធិពល។

          ​ក្នុងថ្ងៃនេះដែរ ​ទីភ្នាក់ងារជលសាស្ត្រ ឧតុនិយមនិងបរិស្ថានជាតិ​កូឡុំប៊ី
(IDEAM) បានព្រមានថា៖​ទីរួមស្រុកជាង៥០០ត្រូវប្រឈមមុខនឹងគ្រោះបាក់ដី ​
ដែលក្នុងនោះមាន Mocoa និងប្រជាជន​កូឡុំប៊ីចំនួនជិត១២លាននាក់ក៏ត្រូវប្រឈ
ម​មុខ​នឹងស្ថានភាពទឹកជំនន់ដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ