រដ្ឋអំណាចនិងសម្ព័ន្ធភាពនិស្សិតតំបន់រដ្ឋបាលពិសេសហុងកុងសម្តែងគោល បំណងដោះស្រាយវិបត្តិ

រដ្ឋអំណាចនិងសម្ព័ន្ធភាពនិស្សិតតំបន់រដ្ឋបាលពិសេសហុងកុងសម្តែងគោល បំណងដោះស្រាយវិបត្តិ - ảnh 1
រដ្ឋអំណាចនិងសម្ព័ន្ធភាពនិស្សិតតំបន់រដ្ឋបាលពិសេសហុងកុងសម្តែងគោល បំណងដោះស្រាយវិបត្តិ (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ តុលា ចលានាបាតុកម្ម “ទន្ទ្រានកាន់កាប់មជ្ឈមណ្ឌល” នៅ តំបន់រដ្ឋបាលពិសេសហ៊ុងោកុងរបស់ចិនបានអូសបន្លាយក្នុងរយៈពេល ១០ ថ្ងៃទៅ
ហើយ។ ចាប់ពីថ្ងៃទី ៦ តុលា ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបានស្តារធម្មតា
ឡើងវិញ ប៉ុន្តែ នៅមានបាតុករមួយចំនួនបន្តការធ្វើបាតុកម្ម។ រដ្ឋអំណាចតំបន់រដ្ឋបាល ពិសេសហុងកុងនិងតំណាងនៃសម្ព័ន្ធភាពសមាគមនិស្សិតហ៊ុងកុងបានជួបចរចារ
ជាមួយគ្នា នាយប់ថ្ងៃទី ៦ តុលា ហើយឯកភាពអំពីចំណុចចំនួន ៣។ ទី ១ គឺ៖ ភាគីទាំង ២ មានគោលបំណងរៀបចំសន្និសីទនិងដំណើរការបណ្ដាវង់ចរចារ។ ទី ២ គឺ៖ ភាគី ទាំង ២ ត្រូវដំណើរការចរចារតាមមូលដ្ឋានសមភាពនិងគោរពគ្នាទៅវិញទៅមក។ ទី ៣ គឺ៖ រដ្ឋអំណាចនឹងជ្រួតជ្រាបការអនុវត្តការយល់ដឹងរួមដែលភាគីទាំង ២ ទទួលបាន។ នេះគឺជាជំនួបចរចារលើកទី ២ រវាងភាគីទាំង ២។ ថ្លែងមតិក្នុងសន្និសីទកាសែត
នាយប់ថ្ងៃទី ៦ តុលា អ្នកប្រមុខរដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហ៊ុងកុង លោក
Leung Chun-ying បានថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាការបះទង្កិចដែលបានកើត
មានឡើងនាពេលថ្មីៗនេះនៅខ័ណ្ឌ Mongkok រវាងបាតុករនិងប្រជាជនហើយអះ
អាងថា៖រដ្ឋអំណាចហ៊ុងកុងនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីជីវភាព
របស់ប្រជាជននៅទីនេះ វិលត្រឡប់មកប្រក្រតី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ