រណសិរ្សមាតុភូមិវៀតណាមនិងអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមសហការឃោសនាអំពីសន្តិសុខនិងយោធា

រណសិរ្សមាតុភូមិវៀតណាមនិងអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមសហការឃោសនាអំពីសន្តិសុខនិងយោធា - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការរវាងរណសិរ្សមាតុភូមិវៀតណាមនិងអគ្គស្នងការនយោបាយ

(VOVworld) - នៅជំនួបធ្វើការនាព្រឹកថ្ងៃទី២៩ កក្កដា ប្រធានគណៈកម្មាធិការរណសិរ្ស
មាតុភូមិវៀតណាមលោក Nguyen Thien Nhanបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទាន
ដ៏ធំធេងរបស់អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ដែលបានរួមចំណែក
ដ៏សំខាន់ក្នុងកិច្ចការពារប្រទេស ដើម្បីប្រជាជនមានជីវភាពរស់នៅសុខសាន្ត។លោក
Nguyen Thien Nhan បានស្នើរថា នាពេលខាងមុខ​ អគ្គស្នងការនយោបាយនិងរណសិរ្ស
មាតុភូមិវៀតណាមបន្តសហការក្នុងបណ្ដាសកម្មភាពថែទាំសំរាប់ជនរួមជាតិនៅតំបន់
ព្រំដែនដែលមានការលំបាក បណ្ដាសកម្មភាពឆ្ពោះទៅកោះសមុទ្រ តបស្នងសងគុណ
និងការត្រួតពិនិត្យគោលនយោបាយសំរាប់ជនមានគុណូបការលើទូទាំងប្រទេស។
ទន្ទឹមនឹងនោះ លោកក៏បានចាត់ទុកថា ភាគីទាំង២ត្រូវសហប្រតិបតិ្តការប្រកបដោយ
ប្រសិទ្ធិភាពក្នុងការណែនាំសារព័ត៏មានឃោសនាអំពីការរំលឹកខួបអនុស្សាវរីយ៍ទិវា
បង្កើតកងទ័ពប្រជាជនវៀតណាម និងទិវាប្រជាជនទាំងមូលចូលរួមការងារកិច្ចការពារ
ប្រទេស និងសហការរៀបចំសន្និសីទព្រំដែនមិត្តភាពរវាងវៀតណាម ឡាវ កម្ពុជានាចុង
ឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ