រណសិរ្សមាតុភូមិវៀតណាមរៀបចំសិក្ខាសាលាលើកកំពស់គុណភាពការងារឆ្លុះបញ្ជាំងពីមតិនិងសំណើររបស់ប្រជាជន

រណសិរ្សមាតុភូមិវៀតណាមរៀបចំសិក្ខាសាលាលើកកំពស់គុណភាពការងារឆ្លុះបញ្ជាំងពីមតិនិងសំណើររបស់ប្រជាជន - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Nguyen Thien Nhan
 អញ្ជើញថ្លែងមតិនៅក្នុងសិក្ខាសាលា

(VOVworld)-នាព្រឹកថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ គណៈកម្មាធិការរណសិរ្សមាតុ
 ភូមិវៀតណាមបានរៀបចំសិក្ខាសាលាលើកកំពស់គុណភាពការងារក្តាប់ជាប់ ប្រ
 មូលផ្តុំនិងឆ្លុះបញ្ជាំងពីមតិយោបល់របស់ប្រជាជនចំពោះបក្សនិងរដ្ឋ។ សមាជិកការិ
យាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាម លោក Nguyen Thien Nhan អញ្ជើញធ្វើជាអធិបតិសិក្ខាសាលានេះ។ ថ្លែង
មតិក្នុងសិក្ខាសាលា លោក Nguyen Thien Nhan បានលើកច្បាស់ថា៖

        “យើងមានគម្រោងកសាងគោលនយោបាយគឺត្រូវបានដឹងថា តើបច្ចុប្បន្នប្រ
 ជាជនកំពុងកិតយ៉ាងម៉េចនិងមានតម្រូវការយ៉ាងម៉េចលើវិស័យនោះ។ ការក្តាប់ជាប់
 នូវស្មារតីរបស់ប្រជាជន ត្រូវដើរទន្ទឹមជាមួយនឹងការស៊ើបអង្កេតសង្គមវិទ្យា ដែល
ចម្លើយនៅវិស័យនោះគឺប្រជាជនភាគច្រើនមានតម្រូវការអ្វីខ្លះ។ ”

        នៅក្នុងសិក្ខាសាលានេះ តំណាងជាច្រើនបានចាត់ទុកថា នាពេលខាងមុខ ត្រូវ
លើកកំពស់សមត្ថភាពសេនាធិការ ជួយគណៈកម្មាធិការបក្សក្នុងការក្តាប់ជាប់ ស្រាវ
 ជ្រាវសាធារណមតិសង្គម និងកំណត់ច្បាស់នូវការទទួលខុសត្រូវរបស់ក្រសួងស្ថា
ប័ននានាក្នុងការដោះស្រាយសំណើររបស់អ្នកបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ