រត់ជាន់គ្នានៅឥណ្ឌា៖ មានមនុស្សយ៉ាងហោចណាស់ ៧០ នាក់ត្រូវស្លាប់និងរងរបួស

(VOVWORLD) -នាថ្ងៃទី ២៩ កញ្ញា មានមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវស្លាប់ និង ៥០ នាក់ទៀតរងរបួស ក្នុងករណីរត់ជាន់គ្នាដែលកើតមានឡើងនៅវេលាម៉ោងដែលមានមនុស្សធ្វចរាចរណ៍ច្រើន នៅជិតស្ថានីយ៍រថភ្លើងមួយនៅទីក្រុង Mumbai  ប្រទេសឥណ្ឌា។
រត់ជាន់គ្នានៅឥណ្ឌា៖ មានមនុស្សយ៉ាងហោចណាស់ ៧០ នាក់ត្រូវស្លាប់និងរងរបួស - ảnh 1រត់ជាន់គ្នានៅឥណ្ឌា៖ មានមនុស្សយ៉ាងហោចណាស់ ៧០ នាក់ត្រូវស្លាប់និងរងរបួស 

នាថ្ងៃទី ២៩ កញ្ញា មានមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវស្លាប់ និង ៥០ នាក់ទៀតរងរបួស ក្នុងករណីរត់ជាន់គ្នា ដែលកើតមានឡើងនៅវេលាម៉ោងដែលមានមនុស្សធ្វើចរាចរណ៍ច្រើន នៅជិតស្ថានីយ៍រថភ្លើងមួយនៅទីក្រុង Mumbai  ប្រទេសឥណ្ឌា។ តាមទីភ្នាក់ងារសាព័ត៌មានស៊ីនហួដកស្រង់ប្រភពព័ត៌មានពីប៉ូលិស និងមជ្ឈដ្ឋានមន្ត្រីផ្លូវដែកបានឲ្យដឹងថា ករណីនេះបានកើតមានឡើងនៅម៉ោងប្រមាណ ៩ និង ៤៥ នាទី នាព្រឹកថ្ងៃទី ២៩ កញ្ញា (ម៉ោងនៅក្នុងស្រុក) នៅលើស្ពានដើរថ្មើរជើង នៅជិតស្ថានីយ៍ Lower Parel និង Elphinstone។ នេះគឺជាស្ថានីយ៍រថភ្លើងទាំងពីរធំបំផុតនៅទីក្រុង Mumbai ដោយសារនៅជិតអាគារការិយាល័យជាច្រើន។ មូលហេតុ នៃគ្រោះថ្នាក់នេះគឺដោយសារមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្ដាលឲ្យមនុស្សជាច្រើនរត់ឆ្លងស្ពានថ្មើរជើង ទៅរកកន្លែងជ្រកភ្លៀងហើយបង្ករឲ្យមានការរុញជាន់គ្នា។ ទីភ្នាក់ងារសារព័ត៌មាន AP (អាមេរិក) បានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវស្លាប់ ខណៈដែល ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ និង AFP (បារាំង) បានប្រកាសថាចំនួនមនុស្សស្លាប់គឺ ១៥ នាក់។ មជ្ឈដ្ឋានមន្ត្រីឥណ្ឌាបានព្រមានថាចំនួនមនុស្សស្លាប់ និងរងរបួសអាចបន្តកើនឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ