រាត្រីតូរតន្ត្រី បេះដូង៩០លានស្នេហាវៀតណាម

រាត្រីតូរតន្ត្រី បេះដូង៩០លានស្នេហាវៀតណាម - ảnh 1
អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan (laodong.com.vn)

        Vovworld-ថ្លែងមតិនៅរាត្រីតូរតន្ត្រី បេះដូង៩០លានស្នេហាវៀតណាម ដែល​ប្រព្រឹត្តទៅនាយប់ថ្ងៃទី២វិច្ឆិកានៅរោងល្ខោនធំទីក្រុងហាណូយ ដោយក្រសួង​សុខាភិបាលវៀតណាមរៀបចំក្នុងឱកាសព្រឹត្តិការណ៍វៀតណាមស្វាគមពលរដ្ឋទី​
៩០លាន អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​អះ
អាងថា ចំនួនប្រជាជនវៀតណាមគំរប់៩០លាននាក់ជាសញ្ញាសម្គាល់​ប្រវត្តិសាស្ត្រ
ដ៏សំខាន់និងមានអត្ថន័យចំពោះផ្នែកចំនួនប្រជាជននិយាយដោយ​ឡែកនិង
ប្រទេសយើងនិយាយរួម។ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា៖

        “ជាមួយព្រឹត្តិការណ៍ចំនួនប្រជាជនវៀតណាមមាន៩០លាននាក់ នេះជា​ឱកាស​ដ៏ធំធេងសំរាប់បុព្វហេតុការពារនិងកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ទោះបី​ជានៅ
មានការលំបាកសាកល្បងក្តី ប៉ុន្តែយើងខ្ញុំត្រូវប្រែក្លាយការលំបាក​សាកល្បង​នោះ
ក្លាយទៅជាឧត្តមភាពដើម្បីអភិវឌ្ឍន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ