រាត្រីវប្បធម៍វៀតណាមអត្តសញ្ញាណក្នុងពហុបែបនៅអាល្លឺម៉ង់

រាត្រីវប្បធម៍វៀតណាមអត្តសញ្ញាណក្នុងពហុបែបនៅអាល្លឺម៉ង់ - ảnh 1
រាត្រីវប្បធម៍វៀតណាមអត្តសញ្ញាណក្នុងពហុបែបនៅអាល្លឺម៉ង់ (VNP)


        Vovworld-ស្ថិតក្នុងបណ្ដាព្រឹត្តិការណ៍រំលឹកខួបលើកទី៤០នៃទិវាបង្កើត​ទំនាក់
​ទំនងការទូតវៀតណាម-សហព័ន្ធអាល្លឺម៉ង់នាយប់ថ្ងៃទី២កក្កដា​នៅរោង​មហោស្រព
Palais am Festungsgraben នៅរដ្ឋធានី Berlin បានប្រព្រឹត្តទៅ​រាត្រី​វប្បធម៍វៀតណាម
អត្តសញ្ញាណក្នុងពហុបែប។ ថ្លែងមតិនៅពិធីនេះភារធារី​វៀត​ណាមប្រចាំនៅ
អាល្លឺម៉ង់ Pham Viet Chien បានសង្កត់ធ្ងន់ថា ក្នុងប្រវត្តិសាស្ត្រ​ទំនាក់ទំនងទ្វេភាគី
វប្បធម៍ជានិច្ចកាលជាស្ពានតភ្ជាប់និងជំរុញការជួបប្រាស្រ័យ​សមាហរណកម្មយល់
ដឹងគ្នាទៅវិញទៅមករវាងវៀតណាមនិងអាល្លឺម៉ង់ ពិសេស​គឺរវាងប្រជាជននៃប្រទេស
ទាំងពីរ។ ឈរលើស្មារតីនោះ រាត្រីវប្បធម៍វៀតណាមបាន​នាំ​មកឲ្យមិត្តភក្តិអន្តរជាតិ
ភាពជិតស្និទ្ធជាងអំពីរាល់តំលៃវប្បធម៍សិល្បៈនិង​តូរតន្ត្រី​ដ៏វិសេសវិសាលរបស់វៀត
ណាមក្នុងកាលៈទេសៈសមាហរណកម្ម​អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ