រថភ្លើងធ្លាក់ចេញពីផ្លូវនៅប៉ា​គី​ស្ថាន បណ្ដាលឲ្យមនុស្សជាង ១០០ នាក់ត្រូវស្លាប់ និងរងរបួស

(VOVWORLD) - រថភ្លើងនេះចេញដំណើរពីទីក្រុងកំពុងផែ Karachi ភាគខាងត្បូង ដើម្បីទៅកាន់ខេត្ត Khyber Pakhtunkhwa នៅភាគពាយព្យប្រទេសនេះ។
រថភ្លើងធ្លាក់ចេញពីផ្លូវនៅប៉ា​គី​ស្ថាន បណ្ដាលឲ្យមនុស្សជាង ១០០ នាក់ត្រូវស្លាប់ និងរងរបួស - ảnh 1រីប៉ូលីសត្រួតពិនិត្យទូរថភ្លើងនៅកន្លែងដែលរថភ្លើងធ្លាក់ចេញពីផ្លូវ។ រូបថត៖ AFP

មនុស្សយ៉ាងហោចណាស់ ២៥ នាក់ត្រូវស្លាប់ និង ៨០ នាក់ផ្សេងទៀតត្រូវរងរបួស បន្ទាប់ពីទូរថភ្លើងចំនួន ១០ ខ្សែនៃរថភ្លើងល្បឿនលឿនមួយខ្សែបានធ្លាក់ចេញពីផ្លូវកាលពីថ្ងៃទី៦ ខែសីហា នោខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។

រថភ្លើងល្បឿនលឿន Hazara បានធ្លាក់ចេញពីផ្លូវនៅខ័ណ្ឌ Sanghar ខេត្ត Sindh ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ រថភ្លើងនេះចេញដំណើរពីទីក្រុងកំពុងផែ Karachi ភាគខាងត្បូង ដើម្បីទៅកាន់ខេត្ត Khyber Pakhtunkhwa នៅភាគពាយព្យប្រទេសនេះ។ ក្រោយពីគ្រោះថ្នាក់ ប៉ូលីស និងក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះអ្នកដំណើរដែលរងរបួស និងអ្នកដែលជាប់គាំង ហើយបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យក្បែរនោះ។

អាជ្ញាធរក្នុងតំបន់បានប្រកាសគ្រោះអាសន្ននៅតាមមន្ទីរពេទ្យ ហើយការងារជួយសង្គ្រោះ ក៏ត្រូវបានអនុវត្តជាបន្ទាន់ផងដែរ។ បច្ចុប្បន្ន ស្ថាប័នមានសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ