រថយន្តអគ្គិសនី VinFast បង្ក​ការចាប់អារម្មណ៍នៅក្នុងការតាំងពិព័រណ៍រថយន្ត​អន្តរជាតិទីក្រុងបាងកក ឆ្នាំ ២០២៤

(VOVWORLD) -  ជាមួយនឹងប្រធានបទ "បទពិសោធន៍ដ៏គួរឱ្យរំភើប" ការតាំងពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកក (BIMS) ឆ្នាំ២០២៤ បានបើកជាផ្លូវការកាលពីថ្ងៃទី ២៦ ខែមីនា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Impact Convention ប្រទេសថៃ។ ម៉ាក់យីហោរថយន្តអគ្គិសនីរបស់វៀតណាម VinFast Auto បានចូលរួមជាលើកដំបូងនៅក្នុងការតាំងពិព័រណ៍នេះ ជាមួយនឹងការបង្ហាញមុខដ៏គួរឱ្យចាប់អារម្មណ៍។

យោងតាមអ្នកតំណាងផ្នែកអភិវឌ្ឍន៍បណ្តាញលក់ប្រចាំតំបន់អាស៊ីរបស់ VinFast លោក Temmy Wiradjaja បានឲ្យដឹងថា ប្រទេសថៃមានទីផ្សាររថយន្តអគ្គិសនីឈានមុខគេនៅក្នុងតំបន់ ជាមួយនឹងអត្រាកំណើនយ៉ាងឆាប់រហ័ស។

រថយន្តអគ្គិសនី VinFast បង្ក​ការចាប់អារម្មណ៍នៅក្នុងការតាំងពិព័រណ៍រថយន្ត​អន្តរជាតិទីក្រុងបាងកក ឆ្នាំ ២០២៤ - ảnh 1VinFast ចូលរួម BIMS ២០២៤ ជាមួយនឹងម៉ូដែលរថយន្តឆ្លាតវៃ ប្រកបដោយភាពច្នៃប្រឌិត និងស្និទ្ធស្នាលជាមួយបរិស្ថាន ។ រូបថត៖ VOV

ដូច្នេះហើយ រថយន្តអគ្គិសនីរបស់ VinFast ជាមួយនឹងគុណសម្បត្តិនៃតម្លៃប្រកួតប្រជែងនិងគុណភាពខ្ពស់ នឹងមានឱកាសដ៏ល្អក្នុងការជ្រៀតចូលទីផ្សារនេះ។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសថៃ លោក Le Huu Phuc ក៏បានចែករំលែកមតិនេះដែរថា៖ “យើងដឹងថា ទីផ្សារថៃគឺជាទីផ្សារដែលមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាសម្រាប់រថយន្តនៅក្នុងតំបន់ក៏ដូចជានៅទ្វីបអាស៊ី។ ការតាំងពិព័រណ៍រថយន្តអន្តរជាតិទីក្រុងបាងកក ឆ្នាំ ២០២៤ គឺជាពិព័រណ៍ដ៏មានកិត្យានុភាពមួយនៅទ្វីបអាស៊ីនិងលើពិភពលោក។ ដូច្នេះ ការចូលរួមជាលើកដំបូងរបស់ VinFast ក្នុងការតាំងពិព័រណ៍នេះ គឺជាជំហានអភិវឌ្ឍន៍ជាក់លាក់មួយរបស់ VinFast និងរបស់ឧស្សាហកម្មវៀតណាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ