រៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh យ៉ាងមហោឡារឹក

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែឧសភា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានរៀបចំយ៉ាងមហោឡារឹកនូវពិធីបុណ្យសពអតីត ប្រធានរដ្ឋវៀតណាមលោក Le Duc Anh តាមពិធីការថ្នាក់ជាតិ។ គណៈចាត់តាំង បុណ្យសពមានសមាជិកចំនួន៣៩រូប ដោយអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ធ្វើជាប្រធាន។

   ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋលោក Le Duc Anh បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៣ ខែឧសភា នៅអគារតម្កល់សពជាតិ លេខ៥ វិថី Tran Thanh Tong រដ្ឋធានីហាណូយ។ ក្នុងគ្រារួមគ្នានោះ ពិធីគោរពវិញ្ញាណក្ខ័ន្ធក៏ត្រូវបានរៀបចំ ឡើងនៅសាលប្រជុំ Thong Nhat (ទីក្រុងហូជីមិញ) និងសាលប្រជុំគណៈកម្មា ធិការប្រជាជនខេត្ត Thua Thien – Hue ដែលជាស្រុកកំណើតរបស់លោកអតីត ប្រធានរដ្ឋ ផងដែរ។

រៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh យ៉ាងមហោឡារឹក - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋលោក Le Duc Anh (រូបថត៖ VOV)

        អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋលោក Le Duc Anh ដើម ដំបូង គឺគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមដឹក នាំដោយលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ បន្ទាប់មកគឺ គណៈប្រតិភូនៃរដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូនៃរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc គណៈប្រតិភូនៃប្រធានរដ្ឋដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណ សិរ្សមាតុភូមិដឹកនាំដោយប្រធានគណៈកម្មាធិការលោក Tran Thanh Man គណៈប្រតិភូនៃគណៈកម្មាធិការយោធាមជ្ឈឹម ក្រសួងការពារជាតិ ដឹកនាំដោយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិ។

        សរសេរនៅក្នុងសៀវភៅក្រាំងមាសមរណទុក្ខ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសម្ដែងនូវការសោកស្ដាយយ៉ាងក្រៀមក្រំជូនចំពោះ ឧត្តមសេនីយ៍ មេបញ្ជាការយោធាដ៏ឆ្នើមនិងមានទស្សនៈវិស័យយុទ្ធសាស្ត្រព្រម ទាំងក៏ជាថ្នាក់ដឹកនាំមានទេពកោសល្យនិងគុណធម៌របស់បក្ស រដ្ឋនិង ប្រជាជនវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា អតីតប្រធានរដ្ឋលោក Le Duc Anh ពិតជាយុទ្ធជនបដិវត្តន៍ដ៏ក្លាហានមោះមុតមួយរូបដែលត្រូវបានបំប៉ន់ និងធំដឹងក្ដីតាមការតស៊ូដ៏មហិមាររបស់ប្រជាជាតិ ព្រមទាំងមានការរួមចំណែកដ៏ ធំធេងក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិ ឯកភាពទឹកដី  កសាងនិងការពារ មាតុប្រទេស ក៏ដូចជាក្នុងការអនុវត្តភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ផងដែរ។

        នាព្រឹកថ្ងៃដដែល ទី៣ ខែឧសភា បណ្ដាគណៈប្រតិភូមកពីក្រសួង ស្ថាប័នអង្គការ សមូហភាព និងតំបន់ទូទាំងប្រទេស ក៏ដូចជាមិត្តភក្តិបរទេស ក៏បានមក គោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh ផងដែរ។ គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា គណៈប្រតិភូជាន់ខ្ពស់នៃប្រទេស ឡាវដឹកនាំដោយប្រធានមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិលោក Saysomphone Phomvihane រួមជាមួយគណៈប្រតិភូនៃជប៉ុន គុយបា និងអង្គទូត ជាច្រើន បានមកគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋលោក Le Duc Anh។

        ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh បាន ប្រព្រឹត្តទៅនាវេលាម៉ោង១០និង៤៥នាទីថ្ងៃទី៣ ខែឧសភា នៅអគារតម្កល់សព ជាតិ រដ្ឋធានីហាណូយ។ ពិធីបញ្ចុះសពនឹងប្រព្រឹត្តទៅនាវេលាម៉ោង៥ល្ងាចថ្ងៃដ ដែល នៅឈាបនដ្ឋានទីក្រុងហូជីមិញ។

        ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋលោក Le Duc Anh ចាប់ពីថ្ងៃទី៣ ដល់ដំណាច់ថ្ងៃទី៤ ខែឧសភា បណ្ដាស្ថាប័ន ការិយាល័យសាធារណៈនៅវៀត ណាម ក៏ដូចជាស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេសសុទ្ធតែដោតទង់ជាតិពាក់ កណ្ដាលដង។ បណ្ដាក្រសួង ស្ថាប័ន គណៈកម្មាធិការ សមូហភាពមជ្ឈឹម សុទ្ធតែ បញ្ឈប់ឬព្យួរការរៀបចំព្រឹត្តិការណ៍អំណរសាទរ កម្មវិធីសិល្បៈ ប្រកួតកីឡា និង សកម្ម ភាពលេងកំសាន្តផ្សេងៗទៀត។

        អតីតប្រធានរដ្ឋវៀតណាមលោក Le Duc Anh ប្រសូត្រនាថ្ងៃទី១ ខែធ្នូ ឆ្នាំ ១៩២០ នៅឃុំ Loc An ស្រុក Phu Loc ខេត្ត Thua Thien – Hue។ លោកបាន ចូលរួមសកម្មភាពបដិវត្តន៍កាលពីឆ្នាំ១៩៣៧។ លោកជាសមាជិកគណៈកម្មា ធិការមជ្ឈឹមបក្សនីតីកាលទី៤ ៥ ៦ ៧ និង ៨ សមាជិកការិយាល័យនយោបាយ នីតិកាលទី៥ ៦ ៧ និង ៨ ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចាប់ពីខែកញ្ញាឆ្នាំ១៩៩២ដល់ខែធ្នូឆ្នាំ១៩៩៧ ទីប្រឹក្សាគណៈកម្មាធិការមជ្ឈឹមបក្ស ចាប់ពីឆ្នាំ១៩៩៧ដល់ខែមេសាឆ្នាំ២០០១ សមាជិកសភានីតិកាលទី៦ ៨ និង៩។ អាស្រ័យដោយមានគុណូបការៈដ៏ធំធេងចំពោះបុព្វហេតុបដិវត្តន៍ដ៏ភ្លឺស្វាងរបស់ បក្សនិងប្រជាជាតិ លោកត្រូវបានបក្សនិងរដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយស ផ្កាយមាស គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ មេដាយអាយុបក្ស៨០ឆ្នាំ រួម ជាមួយគ្រឿងឥស្សរិយយសនិងមេដាយដ៏ខ្ពង់ខ្ពស់ជាច្រើនទៀតរបស់វៀតណាមនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ