រៀបចំសកម្មភាពផ្សព្វផ្សាយពាណិជ្ជសញ្ញាទីកន្លែងទេសចរណ៍នៅ វៀតណាម

(VOVWORLD) - នាពេលខាងមុខ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម) នឹងរៀបចំសកម្មភាពផ្សព្វផ្សាយមួយចំនួនអំពីទី កន្លែងទេសចរណ៍ វៀតណាមជូនភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។ 
រៀបចំសកម្មភាពផ្សព្វផ្សាយពាណិជ្ជសញ្ញាទីកន្លែងទេសចរណ៍នៅ វៀតណាម - ảnh 1 ពិព័រណ៌ ទេសចរណ៍អន្តរជាតិវៀតណាម (Vietnam International Travel Mart)


      
ជាក់ស្តែង អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមនឹងបំផុសចលនាផ្សព្វផ្សាយទីផ្សារចិន នៅទីក្រុង Naning និង Shenzhen ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ខែតុលា ឆ្នាំ២០១៨។ នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីពន្លឿនពាណិជ្ជកម្ម ទេសចរណ៍ជាតិឆ្នាំ២០១៨ សំដៅផ្សព្វផ្សាយផលិតផលទេសចរណ៍វៀតណាម ព្រមទាំងធ្វើអាជីវកម្មនិងអភិវឌ្ឍន៍ទីផ្សាភ្ញៀវទេសចរមកដល់វៀតណាមតាមរយៈ ច្រកព្រដែនអន្តរជាតិផ្លូវគោកផងដែរ។ ក្រៅពីនោះ  ក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍វៀតណាម បានផ្តល់សច្ចាប័នជាផ្លូវការលើគម្រោងរៀបចំពិព័រណ៌ ទេសចរណ៍អន្តរជាតិវៀតណាម (Vietnam International Travel Mart - VITM) សំដៅនាំ ពិព័រណ៌នេះក្លាយទៅជាព្រឹត្តិការណ៍ទេសចរណ៍ជាតិនិងអន្តរជាតិសំខាន់ៗ។  ពិព័រណ៌នេះនឹងរៀបចំឡើងប្រចាំឆ្នាំនៅខែមេសា ចាប់តាំងពីឆ្នាំ២០២០ ដើម្បី រួមចំណែកបង្កើនឱកាសសំរាប់តំបន់មូលដ្ឋាន អង្គការ សហគ្រាសនានាក្នុងការ ផ្សព្វផ្សាយផលិតផលនិងអភិវឌ្ឍន៍ទំនាក់ទំនងក្នុងអជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ