រៀបចំសប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧

(VOVWORLD) -សប្ដាហ៍ភាពយន្ត អបអរសាទរវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក នៅវៀតណាម ២០១៧ (សប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧) បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ និងចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៧ នៅ Da Nang។ 
រៀបចំសប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧ - ảnh 1រៀបចំសប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧ (Internet) 

សប្ដាហ៍ភាពយន្ត អបអរសាទរវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក នៅវៀតណាម ២០១៧ (សប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧) បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ និងចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៧ នៅ Da Nang។ ជាព្រឹត្តិការយ៍ អបអរសាទរវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី -  ប៉ាស៊ីហ្វិក នៅវៀតណាម ២០១៧ សប្ដាហ៍ភាពយន្តនេះបានរៀបចំឡើងតាមបទដ្ឋានតភ្ជាប់វប្បធម៌រៀងបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ហើយរួមចំណែកកសាងសហគមន៍អាស៊ី - ប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាព ស្ថិរភាព រស់រវើក តភ្ជាប់ និងសម្បូររុងរឿង។ តាមនោះឧទ្ទេសនាមនូវវណ្ណកម្មភាពយន្តវិសេសវិសាលនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ។ តាមរយៈសប្ដាហ៍ភាពយន្ត គណៈចាត់តាំងមានបំណងឧទ្ទេសនាមអំពីវប្បធម៌ ជីវភាពរស់នៅ មនុស្សនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ហើយបង្កើនការយោគយល់គ្នាទៅវិញទៅមក។ ភាពយន្តដែលបានចាក់បញ្ចាំងក្នុងសប្ដាហ៍ភាពយន្ត APEC វៀតណាម ២០១៧ បានជ្រើសរើសពីខឿនភាពយន្តនៃបណ្ដាសមាជិក APEC ហើយបង្ហាញអត្តសញ្ញាណវប្បធម៌ ធម្មជាតិ និងមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ