រៀបចំឡើងវិញពិធីបុណ្យប្រពៃណីចំនួន៧របស់ជនរួមជាតិបណ្ដាជនជាតិ
|
រៀបចំឡើងវិញពិធីបុណ្យប្រពៃណីចំនួន៧របស់ជនរួមជាតិបណ្ដាជនជាតិ |
Vovworld-ចំណុចពិសេសនៃបណ្ដាព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅភូមិវប្បធម៍-ទេសចរណ៍បណ្ដាជនជាតិវៀតណាមគឺរៀបចំឡើងវិញពិធីបុណ្យប្រពៃណីចំនួន៧ដ៏ពិសេសរបស់ជនរួមជាតិបណ្ដាជនជាតិ។ ពិធីបុណ្យចំនួន៧បានរៀបចំឡើងវិញក្នុងឱកាសនេះរួមមាន ពិធីបួងសួងសូមឲ្យមេឃភ្លៀងរបស់ជនជាតិ Kho Mu ស្រុក Muong Ang ខេត្ត Dien Bien និងជនជាតិ Binh Dinh ពិធីបុណ្យ A Za Koonh (បួងសួងសូមឲ្យអាកាសធាតុអំណោយផល) របស់ជនជាតិ Ta Oi ស្រុក A Luoi ខេត្ត Thua Thien Hue ជាដើម។ លោក Lam Van Khang អនុប្រធានគណៈកម្មការគ្រប់គ្រងភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាមនិងជាប្រធានគណៈចាត់តាំងសប្ដាហ៍មហាសាមគ្កីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម បានឲ្យដឹងថា៖
“ចំណុចស្នូលនិងប្រធានបទទូទៅនៃបណ្ដាពិថីបុណ្យគឺបួងសួងសូមឲ្យទេវតាតាមថែរក្សាឲ្យជនរួមជាតិបណ្ដាជនជាតិមានជីវភាពរស់នៅសុខសាន្តត្រាណធូធារសុភមង្គល់។ ពិធីបុណ្យទាំងនោះបង្ហាញការដឹងគុណចំពោះទេវតាប៉ុន្តែទន្ទឹមនឹងនោះជាការដឹងគុណបក្សនិងបដិវត្តន៍៕”