រូបភាពកោះសមុទ្រវៀតណាមនៅលើតែមប្រៃសនីយ៍បារាំង

(VOVWORLD) -កម្រងតែមចំនួន ៥ ដោយមានរូបភាពចម្លាក់ទស្សនីយភាពដ៏ស្រស់ស្អាតនៃកោះសមុទ្រវៀតណាម ដូចជា កោះ Ly Son ឈូងសមុទ្រ Ha Long ប្រជុំគោះ Truong Sa នឹងត្រូវបានសម្ព័ន្ធក្រុមហ៊ុនប្រៃសនីយ៍ បារាំង - La Poste  ចេញផ្យាយជាផ្លូវការនាពេលខាងមុខ។
រូបភាពកោះសមុទ្រវៀតណាមនៅលើតែមប្រៃសនីយ៍បារាំង - ảnh 1រូបភាពកោះសមុទ្រវៀតណាមនៅលើតែមប្រៃសនីយ៍បារាំង 

កម្រងតែមចំនួន ៥ ដោយមានរូបភាពចម្លាក់ទស្សនីយភាពដ៏ស្រស់ស្អាតនៃកោះសមុទ្រវៀតណាម ដូចជា កោះ Ly Son ឈូងសមុទ្រ Ha Long ប្រជុំគោះ Truong Sa នឹងត្រូវបានសម្ព័ន្ធក្រុមហ៊ុនប្រៃសនីយ៍ បារាំង - La Poste  ចេញផ្យាយជាផ្លូវការនាពេលខាងមុខ។

ពិធីផ្សាយកម្រងតែមនេះ បានរៀបចំឡើងនៅអាគារអង្គការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ នៃអង្គការសហប្រជាជាតិ  UNESCO នាយប់ថ្ងៃទី ២២ វិច្ឆិកា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ និងសម្ដែងវប្បធម៌ដោយមានឈ្មោះថា “ភាពអស្ចារ្យនៃសមុទ្រ តណាម”។ អញ្ជើញថ្លែងមតិនៅទីនេះ តំណាងសម្ព័ន្ធក្រុមហ៊ុនប្រៃសនីយ៍បារាំង លោក Bernard Combes បានឲ្យដឹងថា៖

“នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនាបច្ចុប្បន្ន តែមនីមួយៗនៅមានអត្ថន័យផ្សព្វផ្សាយ និងបញ្ជូនសារដ៏ធំធេងណាស់។ ចំពោះយើងខ្ញុំ នេះគឺជាកិត្តិយសដ៏ធំធេង នៅពេលដែលបានរួមដំណើរក្នុងការអនុវត្តកម្រងតែមដំបូងអំពីភាពអស្ចារ្យនៃកោះសមុទ្រវៀតណាម ដើម្បីរួមចំណែកផ្សព្វផ្សាយឲ្យបានច្រើនថែមទៀតនូវរូបភាពនិងទឹកដីវៀតណាមនៅបារាំង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ