រួមចំណែកកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជា

(VOVWORLD) -នាយប់ថ្ងៃទី ១៤ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំពិធីជំរាបលាបញ្ចប់អាណត្តិការងាររបស់ឯកអគ្គរដ្ឋទូតវៀតណាម លោក Thach Du ។
រួមចំណែកកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជា - ảnh 1រួមចំណែកកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាង
ប្រទេសទាំងពីរ វៀតណាម - កម្ពុជា 

នាយប់ថ្ងៃទី ១៤ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំពិធីជំរាបលាបញ្ចប់អាណត្តិការងាររបស់ឯកអគ្គរដ្ឋទូតវៀតណាម លោក Thach Du ។ អញ្ជើញចូលរួមពិធីនេះ មានតំណាងថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងតំណាងស្ថានទូតនៃបណ្ដាប្រទេសប្រចាំនៅរាជធានីភ្នំពេញ។នៅទីនេះ លោក Thach Du បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣ ឆ្នាំបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា លោកមានមោទនភាព និងកិត្តយស ដោយបានរួមវិភាគទានក្នុងការកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ តភ្ជាប់រវាងប្រជាជាតិទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ។ លោក ឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមជានិច្ចកាលគោរព និងមានបំណងបន្តរួមជាមួយកម្ពុជាពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពទ្វេភាគី ហើយសង្កត់ធ្ងន់ថា ទោះបីជានៅក្នុងមុខងារណាក៏ដោយ ប៉ុន្តែលោកក៏នឹងពូនជ្រំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យមានសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជារៀងរហូត។ 

        មុននោះ នាថ្ងៃទី ១៣ កញ្ញា ឯកអគ្គរដ្ឋទូតលោក Thach Du បានអញ្ជើញទៅជំរាបលាទេសរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ