រ៉ម៉ានីមានបំណងជម្រុញទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសរូម៉ានីនោះ នាថ្ងៃទី៤ខែឧសភា អនុប្រ ធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានជួបពិភាផ្សាជាមួយឧបនាយករដ្ឋ មន្ត្រីរូម៉ានី Ana Birchall សំដៅជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ 
រ៉ម៉ានីមានបំណងជម្រុញទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម - ảnh 1រ៉ម៉ានីមានបំណងជម្រុញទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម 

នៅក្នុងជំនួបនេះ លោក Uong Chu Luu បានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យពលកររវាងប្រទេសទាំងពីរកំពុងបើកចេញយថាទស្សន៍ជាច្រើន ដែលបាន បញ្ជាក់ច្បាស់លាស់តាមរយៈការដែល រូម៉ានីមានគម្រោងទទួលពលករវៀតណាមពីរ ពាន់នាក់ទៅធ្វើការនៅប្រ ទេសខ្លួនក្នុងឆ្នាំ២០១៨នេះ។ លោក Uong Chu Luu ក៏ស្នើថា ក្នុងនាមជាមិត្តភក្តិប្រពៃណី វៀតណាមចង់ឲ្យរូម៉ានីជម្រុញឲ្យ EU ចុះហត្ថលេខានិងអនុម័យយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) សំដៅរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជ កម្ម-វិនិយោគវៀតណាម-EU និយាយរួមនិងវៀតណាម-រូម៉ានីនិយាយដោយឡែកផងដែរ។

        រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីរូម៉ានី  Ana Birchall បានសង្កត់ធ្ងន់ថា រូម៉ានីមាន បំណងជម្រុញទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម ជាពិសេសលើវិស័យសេដ្ឋ កិច្ច ពាណិជ្ជកម្ម វប្បធម៌និងអប់រំ។ ឧបនា យករដ្ឋមន្ត្រីរូម៉ានីអះអាងថា នឹងបង្កលក្ខណៈ ងាយស្រួលបំផុតសម្រាប់ ក្រសួងពាណិជ្ជកម្មរូម៉ានីពិភាក្សានូវវិធានការសហប្រតិបត្តិការជាមួយក្រសួងឧស្សាហពាណិជ្ជកម្មរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ