រួមមតិអំពីគំរោងការកសាងមណ្ឌលរដ្ឋបាល-សេដ្ឋកិច្ចពិសេស Phu Quoc

រួមមតិអំពីគំរោងការកសាងមណ្ឌលរដ្ឋបាល-សេដ្ឋកិច្ចពិសេស Phu Quoc - ảnh 1
កោះ Phu Quoc ខេត្ត Kien Giang (camautravel.vn)


        Vovworld-នាព្រឹកថ្ងៃទី១៦កញ្ញា នៅស្រុកកោះ Phu Quoc ខេត្ត Kien Giang ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនិងជាប្រធានគណៈកម្មាធិការបញ្ជា
ប៉ែកខាងលិចភាគខាងត្បូងលោក Vu Van Ninh បានធ្វើអធិបតីសិក្ខាសាលា​
វិទ្យាសាស្ត្រ រួមមតិអំពីគំរោងការកសាងមណ្ឌលរដ្ឋបាល-សេដ្ឋកិច្ចពិសេស
Phu Quoc។ នៅសិក្ខាសាលា គណៈកម្មាធិការប្រជាជនខេត្ត Kien Giang បាន
​រាយការណ៍​អំពីគំរោងការមណ្ឌលរដ្ឋបាល-សេដ្ឋកិច្ចពិសេស Phu Quoc ចំណុះ​
ខេត្ត។ ថ្លែងមតិសន្និដ្ឋាននៅសិក្ខាសាលា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បាន​
អះអាង​ថា ការកសាង Phu Quoc ក្លាយទៅជាមណ្ឌលសេដ្ឋកិច្ចមួយរឺស្វែងរក​
យន្តការ​ពិសេសដើម្បី Phu Quoc អភិវឌ្ឍន៍គឺជាការទាមទាសមស្រប។​ ប៉ុន្តែ​ដើម្បី​
ធ្វើបាន ត្រូវការមានក្រមយន្តការនយោបាយលោតផ្លោះ មានកំលាំងគ្រប់គ្រាន់
​ដោយឡែក។ នៅចំពោះមុខត្រូវបន្តពិនិត្យនិងសុក្រិដ្ឋផែនការដែលសមស្រប
នឹង​ការ​​ធ្វើ​សមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ