រយៈ៤០ឆ្នាំការប្រយុទ្ធការពារព្រំដែនភាគខាងជើង៖ ឧត្តមសេនីយ៍ទោសូវៀត អះអាងនូវការប្រយុទ្ធយុត្តិធម៌របស់ប្រជាជនវៀតណាម

(VOVWORLD) - ជ័យជំនះរបស់វៀតណាមក្នុងការប្រយុទ្ធការពារព្រំដែន ភាគខាងជើងនៃមាតុ ភូមិកាលពីឆ្នាំ១៩៧៩មានការជួយឧបត្ថម្ភដ៏ធំធេងរបស់ប្រជាជនជឿនលឿនលើពិភពលោក ជាពិសេសគឺប្រជាជនសហភាពសូវៀត។ 
រយៈ៤០ឆ្នាំការប្រយុទ្ធការពារព្រំដែនភាគខាងជើង៖ ឧត្តមសេនីយ៍ទោសូវៀត អះអាងនូវការប្រយុទ្ធយុត្តិធម៌របស់ប្រជាជនវៀតណាម - ảnh 1ឧត្តមសេនីយ៍ទោ Porfiry Ivashko ចែករំលែកអំពីអនុស្សាវរីយ៍ពេលដែលមកជួយឧបត្ថម្ភវៀតណាមនាឆ្នាំ១៩៧៩ (រូបថត៖ TTXVN)

ឆ្លើយសម្ភាសន៍ជាមួយអ្នក សារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី ឧត្តម សេនីយ៍ទោ Porfiry Ivashko ជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញសូវៀត ដើមដំបូង មកជួយឧបត្ថម្ភវៀតណាម បន្ទាប់ពីការប្រយុទ្ធការពារមាតុភូមិទើបនឹង បានចាប់ផ្ដើមនោះ បានអះអាងថា វៀតណាមនិងសូវៀតមានទំនាក់ទំនងមិត្ត ភាពប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។ ប្រជាជនសូវៀតជានិច្ចកាលចែក រំលែកការលំបាកទាំងខាងសម្ភារៈនិងស្មារតីជាមួយប្រជាជនវៀត ណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពាននៃចក្រពត្តិនានាលើពិភពលោក។ ដោយហេតុនេះ ប្រជាជនសូវៀតបានគាំទ្រវៀតណាមជាថ្មីម្ដងទៀតក្នុងការប្រយុទ្ធការពារព្រំដែនភាគខាងជើងនៃមាតុភូមិ។ ទោះជា ជួបការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែអ្នក ជំនាញសូវៀតទាំងអស់សុទ្ធតែមានមោទនៈភាពដ៏ធំធេង ដោយសារតែបានរួម កម្លាំងកាយចិត្តជួយឧបត្ថម្ភប្រជាជនវៀតណាមបងប្អូន។

        ឧត្តមសេនីយ៍ទោ Porfiry Ivashko បានអះអាងថា សូវៀតជានិច្ចកាលគាំទ្រ ចំពោះការប្រយុទ្ធយុត្តិធម៌របស់ប្រជាជនវៀតណាម ដែលបានប្រយុទ្ធដើម្បី ការពារខឿនឯករាជ្យភាពនៃប្រទេសជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ