រំលឹកខួប ៥៤ ឆ្នាំនៃការបង្កើតអាស៊ាននៅប្រទេសអីតាលី

(VOVWORLD) - នៅថ្ងៃទី ៩ ខែសីហា គណៈកម្មាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ប្រចាំទីក្រុងរ៉ូម (ACR) ប្រទេសអីតាលី បានរៀបចំពិធីរំលឹកខួប ៥៤ ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) នៅស្ថានទូតម៉ាឡេស៊ី។ 
រំលឹកខួប ៥៤ ឆ្នាំនៃការបង្កើតអាស៊ាននៅប្រទេសអីតាលី - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ TTXVN)

ប្រធានប្ដូរវេន ARC ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក Abdul Malik Melvin Castelino បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ភាគីនានា ដើម្បីរក្សាកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃជំងឺរាតត្បាត កូវីដ ១៩ ហើយជាជំហានដំបូងបានអនុវត្តន៍សកម្មភាពក្នុងក្រប ខ័ណ្ឌភាពជាដៃគូអភិវឌ្ឍន៍រវាងអាស៊ាននិងអ៊ីតាលី និងបានចែករំលែកលើវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីជំនះពុះពារលើបញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺរាតត្បាត។ តំណាងក្រសួងការបរទេសអីតាលីបានសន្យាថា នឹងគាំទ្រយ៉ាងសកម្មដល់បណ្តាប្រទេសអាស៊ាន ចែករំលែកវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការមួយចំនួនជាមួយអាស៊ាននាពេលខាងមុខនេះ ក្នុងវិស័យសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ទីក្រុងឆ្លាត សេដ្ឋកិច្ចវិលជុំ អាកាសចរណ៍អវកាស តាមរយៈព្រឹត្តិការណ៍និងកម្មវិធីសហប្រតិបត្តិការមួយចំនួន ដូចជាកិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន-អ៊ីតាលី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី ៤  (ខែតុលាឆ្នាំ២០២១) សិក្ខាសាលាស្តីពីការអភិរក្សបេតិកភណ្ឌ ការបណ្តុះបណ្តាលមន្រ្តីប៉ូលីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ