រំលឹកខួបលើកទី៨៥នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម

(VOVworld)- នាថ្ងៃទី១៨វិច្ឆិកាសកម្មភាព រំលឹកខួបលើកទី៨៥នៃទិវាប្រពៃ
ណីរណសិរ្សមាតុភូមិវៀតណាម ថ្ងៃទី១៨វិច្ឆិកា បានប្រព្រឹត្តទៅយ៉ាងផុលផុស
លើតំបន់ជាច្រើនទូទាំងប្រទេសវៀតណាម។

រំលឹកខួបលើកទី៨៥នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម - ảnh 1
ពិធីរំលឹកខួបលើកទី៨៥នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម

       គណៈកម្មាធិការប្រជាជនខេត្ត​ Hau Giang បានរៀបចំពិធីជួបមុខសំដៅ រំលឹកឡើងវិញនូវប្រពៃណីអង់អាចក្លាហានរបស់រណសិរ្សមាតុភូមិបង្រួបបង្រួម
ជាតិ ក្រោមការដឹកនាំរបស់បក្សក្នុងបុព្វហេតុរំដោះជាតិ ឯកភាពប្រ ទេសជាតិ កសាងនិងការពារមាតុប្រទេស។

       ក្នុងថ្ងៃដដែល នៅក្នុងពិធីរំលឹកខួបលើកទី៨៥នៃទិវាប្រពៃណីរណសិរ្ស
មាតុភូមិវៀតណាមដែលប្រព្រឹត្តទៅនៅក្រុង Can Tho តំណាងនានាសុទ្ធតែ អះអាងនូវតួនាទីរបស់រណសិរ្សមាតុភូមិក្នុងការកសាងផែនមហាសាមគ្គីជាតិ
ទាំងមូល រួមចំណែកកសាងជីវភាពរស់នៅសុខសាន្តត្រាន។

       ក៏ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Thua Thien –
Hue បានទៅសាកសួរសុខទុក្ខគណៈកម្មាធិការរណសិរ្សមាតុភូមិផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ