រំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃការបង្កើតស្ថាប័នតំណាង VOV នៅភូមិភាគកណ្តាល

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុង Da Nang ស្ថាប័នតំណាងវិទ្យុសម្លេងវៀតណាម (VOV) ប្រចាំតំបន់ភាគកណ្តាល បានប្រារព្ធពិធីរំលឹកខួបលើកទី ៣០។ ប្រធានរដ្ឋ លោកNguyen Xuan Phuc, អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានផ្ញើកម្រងផ្កា និងលិខិតអបអរសាទរ។

រំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃការបង្កើតស្ថាប័នតំណាង VOV នៅភូមិភាគកណ្តាល - ảnh 1លោក Do Tien Sy - សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតស្ថាប័នតំណាង VOV ប្រចាំភូមិភាគកណ្តាល (រូបថត៖ VOV)

នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៩១ អគ្គនាយកវិទ្យុសម្លេងវៀតណាមបានសម្រេចចិត្តបង្កើតស្ថាប័នតំណាង VOV ប្រចាំភូមិភាគកណ្តាល ដែលមានទីស្នាក់ការនៅទីក្រុង Da Nang ។ ក្នុងថ្ងៃបង្កើតដំបូងមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ រហូតមកដល់ពេលនេះ ស្ថាប័ន VOV ភាគកណ្តាលមានកម្មាភិបាល អ្នកសារព័ត៌មាន និងនិយោជិតចំនួន៣០នាក់។ ថ្លែងមតិនៅពិធីនេះ លោក Do Tien Sy សមាជិកមជ្ឈឹមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាមបានស្នើឲ្យស្ថាប័នតំណាង VOV ប្រចាំភាគកណ្តាល បន្តលើកកម្ពស់ប្រពៃណី កសាងអង្គភាពស្អាតស្អំ និងរឹងមាំលើគ្រប់វិស័យ; ជានិច្ចកាលបង្កើត, ច្នៃប្រឌិត, កើនឡើងយ៉ាងខ្លាំង; បន្ត “ប្រគៀកស្មាគ្នា” ជាមួយមូលដ្ឋាន បំពេញមុខងារជាភ្នាក់ងារតំណាងរបស់ VOV នៅភូមិភាគកណ្តាល។

រំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃការបង្កើតស្ថាប័នតំណាង VOV នៅភូមិភាគកណ្តាល - ảnh 2ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមបានថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូក្នុងពិធីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតស្ថាប័នតំណាង VOV ប្រចាំភូមិភាគកណ្តាល  (រូបថត៖ VOV)

អបអរសាទរខួបលើកទី ៣០ នៃទិវាបង្កើតស្ថាប័នតំណាង VOV ភូមិភាគកណ្តាល លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានអះអាងថា វិទ្យុសម្លេងវៀតណាមជាមួយកម្លាំងរបស់ទីភ្នាក់ងារសារព័ត៌មានសំខាន់ ពហុព័ត៌មាន និងទំនើប ជានិច្ចកាលរួមដំណើរជាមួយបក្ខភាគ អាជ្ញាធរ និងប្រជាជនទីក្រុង ដើម្បីជំនះពុះពារលើការលំបាក និងបញ្ហាប្រឈមនានា។ ស្ថាប័នតំណាង VOV ភាគកណ្តាលតែងតែបានអះអាងនូវឋានៈនិងកិត្យានុភាពរបស់ខ្លួនក្នុងដួងចិត្តទស្សនិកជន-អ្នកស្តាប់-អ្នកអាននៅទីក្រុង Da Nang។

រំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃការបង្កើតស្ថាប័នតំណាង VOV នៅភូមិភាគកណ្តាល - ảnh 3លោក Do Tien Sy (កណ្ដាល) អគ្គនាយកវិទ្យុសំឡេងវៀតណាម ប្រគល់មេដាយ “ដើម្បីបុព្វហេតុផ្សាយសម្លេងវៀតណាម” ជូនលោក Nguyen Van Quang (ស្តាំ) - លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang និងលោក  Luong Nguyen Minh Triet លេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង Da Nang  (រូបថត៖ VOV)

នៅក្នុងពិធីនេះ ដោយមានការអនុញ្ញាតពីនាយករដ្ឋមន្ត្រី អគ្គនាយក VOV បានប្រគល់ទង់ជាតិប្រឡងប្រណាំងរបស់រដ្ឋាភិបាលដល់សមូហភាពនៃស្ថាប័នតំណាង VOV ភូមិភាគកណ្តាល ដែលបានបញ្ចប់ដោយជោគជ័យនូវភារកិច្ចការងាររបស់ខ្លួន និងដឹកនាំចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ VOV ឆ្នាំ ២០២០; ប្រគល់មេដាយ “ដើម្បីបុព្វហេតុផ្សព្វផ្សាយសម្លេងវៀតណាម” ជូនលោក Nguyen Duc Hai អតីតលេខាគណៈកម្មាធិការបក្សខេត្ត Quang Nam និងថ្នាក់ដឹកនាំមួយចំនួននៃទីក្រុង Da Nang; ប្រគល់ប័ណ្ណសរសើរដល់បុគ្គលមួយចំនួននៃស្ថាប័នតំណាង VOV ភូមិភាគកណ្តាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ