រំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ដំណើរហោះហើរទៅអវកាសវៀតណាម-រុស្ស៊ី/វៀតណាម-សូវៀត

រំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ដំណើរហោះហើរទៅអវកាសវៀតណាម-រុស្ស៊ី/វៀតណាម-សូវៀត - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងអវកាសយានិក រុស្ស៊ី Vichtor Vaxilievich Gorbatco (ខាងឆ្វេង)ព្រមទាំងអវកាសយានិក វៀតណាមPham Tuan (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី២២ កក្កដា នៅរដ្ឋធានីហាណូយរបស់វៀតណាមបាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ដំណើរហោះហើរទៅអវកាសវៀត
ណាម-រុស្ស៊ី/វៀតណាម-សូវៀត។នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ១ ជារបត់១នៃ
ចំណងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាពរវាង
ប្រជាជនវៀតណាមនិងប្រជាជនសហភាពសូវៀត នាបច្ចុប្បន្នគឺសហព័ន្ធរុស្ស៊ី។
ឧត្តមសេនីយ៍ត្រី - អវកាសយានិក​ Vikto Vaxilievich Gorbato ដែលជាមនុស្ស១នាក់
មុននេះ៣៥ឆ្នាំអនុវត្តប្រកបដោយជោគជ័យដំណើរហោះហើរទៅអវកាសរួមជា
មួយអវកាសយានិកវៀតណាម Pham Tuan បានចែករំលែកថា៖

“ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងដោយសារថ្ងៃនេះជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ដំណើរហោះហើរទៅអវកាសរបស់វៀតណាមនិងរុស្ស៊ី​ ដែលខ្ញុំមានកិត្តិ
យសចូលរួមជាមួយលោក Pham Tuan ជាវីរជន១នាក់របស់ប្រជាជាតិវៀតណាម
អង់អាចក្លាហាន។ការពិតជាក់ស្ដែងបានសរឲ្យឃើញថា រវាងយើងខ្ញុំបានបង្កើត
ឡើងទំនាក់ទំនងមិត្តភាព១ដ៏ស្និទ្ធស្នាល។ទំនាក់ទំនងនេះបានអូសបន្លាយជាង
៣៥ឆ្នាំមកហើយ”។

មុននោះ នារសៀលថ្ងៃទី២១ កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
 បានជួបសន្ទនាជាមួយអវកាសយានិក រុស្ស៊ី Vichtor Vaxilievich Gorbatco៕

ប្រតិកម្មទៅវិញ

ផ្សេងៗ