រំលឹកខួបអនុស្សាវរីយ៍លើកទី៥៧ទិវាលោកប្រធានហូជីមិញមកទស្សនាភូមិនេសាទ Cat Hai

រំលឹកខួបអនុស្សាវរីយ៍លើកទី៥៧ទិវាលោកប្រធានហូជីមិញមកទស្សនាភូមិនេសាទ Cat Hai - ảnh 1
ទិដ្ឋភាពនៃកោះ Cat Ba

(VOVworld) - នាយប់ថ្ងៃទី៣១ មិនា នៅកោះ Cat Ba ចំណុះទីក្រុង Hai Phong ភាគ
ខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៧ នៃទិវា
លោកប្រធានហូជីមិញមកទស្សនាភូមិនេសាទ Cat Hai នៅស្រុកកោះ Cat Ba (ថ្ងៃទី
៣១ មិនា) ទិវាប្រពៃណីរបស់ផ្នែកជលផលវៀតណាម (ថ្ងៃទី១ មេសា) និងបើក
សម្ពោធទេសចរណ៍ Cat Ba ឆ្នាំ២០១៦។កោះ Cat Ba ជាទីកំសាន្តគួរឲ្យទាក់ទាញ
នៅតំបន់ភាគឦសាន្តវៀតណាម ដោយមានជីវមណ្ឌលបម្រុងពិភពលោកដ៏វិសេស
វិសាលនិងទេសភាពមន្តស្នេហ៍។នៅពិធីប្រារព្ធ លោក Pham Van Ha ប្រធានគណៈ
កម្មាធិការប្រជាជនស្រុក Cat Hai បានអះអាងថា៖
“បក្សភាគ រដ្ឋអំណាចនិងប្រជាជនស្រុក Cat Hai ប្ដេជ្ញាខំប្រឹងប្រែងកសាងប្រជុំកោះ
 Cat Ba ឲ្យក្លាយទៅជា Cat Ba បៃតង កសាងស្រុកកោះ Cat Hai ក្លាយទៅជា
មណ្ឌលទេសចរណ៍ កំពង់ផែសំខាន់នៃទីក្រុង Hai Phong និងតំបន់ភាគខាងជើង
ប្រទេស”។
រីឯលោក Vu Dang Ha ភ្ញៀវទេសចរណ៍មួយនាក់បានទៅទស្សនាកោះ Cat Ba
ច្រើនលើកច្រើនសារបានសំណេះសំណាលថា៖
“ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទីមកទីនេះជាច្រើនណាស់ ធ្វើឲ្យទីនេះក្លាយទៅជា
មណ្ឌលទេសចរណ៍សំខាន់នៃទីក្រុង Hai Phong។ទេសភាពនៅទីនេះស្អាត ទឹក
សមុទ្រខៀវស្រងាត់ អាហារសមុទ្រឆ្ងុយឆ្ងាញ់ហើយតំលៃក៏សមស្របដែរ។ប្រជា
ពលរដ្ឋនៅទីនេះរួសរាយរាក់ទាក់ណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ