រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ហុងគ្រី

(VOVWORLD) - នៅពិធីនេះ លោក Nguyen Quang Vinh អនុប្រធានសមាគមន៍មិត្ត ភាពវៀតណាម-ហុងគ្រីទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៧០ ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម-ហុងគ្រី បាន អភិវឌ្ឍកាន់តែល្អប្រសើរលើគ្រប់វិស័យ។

        នារសៀលថ្ងៃទី១៧ ធ្នូ នៅទីក្រុងហូជីមិញ សម្ព័ន្ធសមាគមន៍បណ្ដាអង្គ ការមិត្តភាពទីក្រុងហូជីមិញ ស្ថានអគ្គកុងស៊ុលហុងគ្រីប្រចាំទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ហុងគ្រី (១៩៥០-២០២០)។

រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ហុងគ្រី - ảnh 1 លោក Nguyen Quang Vinh អនុប្រធានសមាគមន៍មិត្ត ភាពវៀតណាម-ហុងគ្រីទីក្រុងហូជីមិញ។

        នៅពិធីនេះ លោក Nguyen Quang Vinh អនុប្រធានសមាគមន៍មិត្ត ភាពវៀតណាម-ហុងគ្រីទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៧០ ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម-ហុងគ្រី បាន អភិវឌ្ឍកាន់តែល្អប្រសើរលើគ្រប់វិស័យ។ ជាពិសេស ភាគីទាំងពីរបានឯក ភាពលើកកម្រិតទំនាក់ទំនងឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយនាឆ្នាំ២០១៨។

        លោកស្រី Szojka Éva Szivia អគ្គកុងស៊ុលហុងគ្រីប្រចាំទីក្រុង ហូជីមិញបានវាយតម្លៃខ្ពស់ចំពោះរាល់ស្នាដៃដែលវៀតណាមសម្រេចបានក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19។ លោកស្រីបាន អះអាងថា ស្ថានអគ្គកុងស៊ុលហុងគ្រីកំពុងខិតខំប្រឹងប្រែងជំរុញកិច្ចសហ ប្រតិបត្តិការជាមួយទីក្រុងហូជីមិញលើវិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ ការ ផ្លាស់ប្ដូរថ្មីប្រកបដោយភាពច្នៃប្រឌិត និងការទូតប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ