រំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាមនៅអាហ្សង់ទីន

រំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាមនៅអាហ្សង់ទីន - ảnh 1
ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាហ្សង់ទីនលោក Nguyen Dinh Thao (ទី២គិតពីខាងឆ្វេង)ថតរូបអនុស្សាវរីយ៍ជាមួយតំណាងចូលរួមពិធីនេះ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី៣ កុម្ភៈ នៅរដ្ឋធានី Buenos Aires របស់អាហ្សង់ទីន ស្ថានទូត
វៀតណាមប្រចាំនៅអាហ្សង់ទីនបានរៀបចំរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវា
បង្កើតបក្សកុម្មុយនិសវៀតណាម។ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូត វៀតណាម
ប្រចាំនៅអាហ្សង់ទីនលោក Nguyen Dinh Thao បានអះអាងនូវតួនាទី ដឹកនាំរបស់
បក្សក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។អគ្គលេខាគណៈបក្ស កុម្មុយនិសអាហ្សង់ទីន(PCA)លោក Patricio Echegaray បានសំដែងក្ដីសប្បាយ រីករាយចំពោះសមិទ្ធិដែលប្រជាជនវៀតណាមទទួលបានក្នុងការងារអភិវឌ្ឍន៍
ប្រទេសជាតិ។ក្នុងពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅ
អាហ្សង់ទីនលោក Orester Perez បានលើកច្បាស់ថា ការរំលឹកខួបអនុស្សាវរីយ៍ លើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនិសវៀតណាមជាព្រឹត្តិការណ៍១ដ៏មាន
អត្ថន័យ មិនត្រឹមតែចំពោះប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះ
ប្រជាជាតិផ្សេងៗ ទៀតលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ