រំលឹកវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអធ្ឋិធាតុយុទ្ធជនពលី និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែលពលីជីវិតនៅសមរភូមិកម្ពុជា

(VOVWORLD) -លោកស្រី Huynh Nu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានឲ្យដឹងថា ការទទួលអដ្ឋិធាតុយុទ្ធជនពលីមកស្រុកកំណើតវិញគឺជាបំណងប្រាថ្នារបស់បក្ស រដ្ឋ ក្រុមគ្រួសារ និងជនរួមជាតិវៀតណាម។
រំលឹកវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអធ្ឋិធាតុយុទ្ធជនពលី និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែលពលីជីវិតនៅសមរភូមិកម្ពុជា - ảnh 1 ទិដ្ឋភាពនៃពិធីរំលឹកវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអធ្ឋិធាតុយុទ្ធជនពលី និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតនៅសមរភូមិកម្ពុជា

នាព្រឹកថ្ងៃទី ៣១ ខែឧសភា នៅឈាបនដ្ឋានយុទ្ធជនពលី នៅស្រុក Duc Co ភាគខាងត្បូងវៀតណាម គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានរៀបចំពិធីទទួល រំលឹកវិញ្ញាណក្ខ័ន្ធ និងបញ្ចុះសព យុទ្ធជនពលី និងកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៧ អធ្ឋិធាតុដែលបានពលីជីវិតនៅកម្ពុជា។ អដ្ឋិធាតុទាំងនេះ ត្រូវបានក្រុមការងារស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅកម្ពុជា នៃមេបញ្ជាការយោធាខេត្ត  Gia Lai (ក្រុមការងារ K52)  ស្វែងរក និងប្រមូលផ្ដុំនារដូវប្រាំងឆ្នាំ ២០១៨ - ២០១៩ នៅខេត្តចំនួនបីរបស់កម្ពុជា គឺ៖ ខេត្ដរតនគិរី  ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

អញ្ជើញថ្លែងនៅទីនេះ លោកឧត្តមសេនីយ័ទោ ទេព រួន មេបញ្ជាការរង យោធភូមិភាគទី ៤ នៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវអារម្មណ៍ររំភើបចិត្ត ដោយបានធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន និង កងទ័ព ស្ម័គ្រចិត្តវៀតណាមដែលពលីជិវិតនៅកម្ពុជា។

ជាការឆ្លើយតប លោកស្រី Huynh Nu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានឲ្យដឹងថា ការទទួលអដ្ឋិធាតុយុទ្ធជនពលីមកស្រុកកំណើតវិញគឺជាបំណងប្រាថ្នារបស់បក្ស រដ្ឋ ក្រុមគ្រួសារ និងជនរួមជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ