រុស្ស៊ី ថ្កោលទោសចំពោះផែនការធ្វើសមយុទ្ធយោធារបស់អង្គការណាតូនៅអឺរ៉ុប

(VOVWORLD) - ការរៀបចំធ្វើសមយុទ្ធ«ការពារអឺរ៉ុប -២០២០» នៅខែមេសានិងខែឧសភាខាងមុខនេះ គឺជាផែនការសំដៅបង្កើតឡើង “ ដើម្បីវាយប្រហារមុនគេ” នៅជិតព្រំដែនជាមួយប្រទេសរុស្ស៊ី។
 រុស្ស៊ី ថ្កោលទោសចំពោះផែនការធ្វើសមយុទ្ធយោធារបស់អង្គការណាតូនៅអឺរ៉ុប - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharov (រូបថត៖ THX/TTXVN)

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសផែនការរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) ក្នុងការរៀបចំធ្វើសមយុទ្ធ«ការពារអឺរ៉ុប -២០២០» នៅខែមេសានិងខែឧសភាខាងមុខនេះ ដោយចោទប្រកាន់ថានេះគឺជាផែនការសំដៅបង្កើតឡើង “ ដើម្បីវាយប្រហារមុនគេ” នៅជិតព្រំដែនជាមួយប្រទេស រុស្ស៊ី។

ការអត្ថាធិប្បាយបានឆ្លើយតបទៅនឹងព័ត៌មានអំពីផែនការរបស់អង្គការណាតូនិងសហរដ្ឋអាមេរិក ដើម្បីធ្វើសមយុទ្ធ« ការពារអឺរ៉ុប -២០២០» ។ នេះនឹងជាលើកដំបូងនៃការដាក់ពង្រាយកងទ័ពអាមេរិកធំបំផុតនៅអឺរ៉ុប ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក។ គេរំពឹងថាទាហានអាមេរិកប្រមាណ ២ ម៉ឺននាក់ និងទាហានចំនួន ១៧០០០ នាក់ មកពីប្រទេសដទៃទៀត នឹងចូលរួមក្នុងការធ្វើសមយុទ្ធនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ