រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសជិត ២០០នាក់

(VOVWORLD) - ទន្ទឹមនឹងនេះដែរ លោក Andriy Yermak ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា អ្នកទោសអ៊ុយក្រែនចំនួន ៩៥ នាក់បានត្រឡប់មកវិញហើយ រួមទាំងអ្នករងរបួសមួយចំនួនផងដែរ។ 
រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្តូរអ្នកទោសជិត ២០០នាក់ - ảnh 1ទាហានអ៊ុយក្រែនដើរល្បាតក្នុងភូមិ Katerynivka តំបន់ Lugansk ភាគខាងកើតអ៊ុយក្រែន (រូបភាព៖ AFP/TTXVN)

នាយប់ថ្ងៃទី ១១ មិថុនា រុស្ស៊ី និងអ៊ុយក្រែនបានប្រកាសរួមគ្នាអំពីការផ្លាស់ប្តូរអ្នកទោសជិត ១០០នាក់នៃភាគីនីមួយៗ។ នៅលើកម្មវិធី Telegram ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ្នកទោសរុស្ស៊ី ៩៤នាក់ ដែលអ៊ុយក្រែនចាប់ខ្លួន ត្រូវបានដោះលែងបន្ទាប់ពីការចរចា ហើយពួកគេនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ ទន្ទឹមនឹងនេះដែរ លោក Andriy Yermak ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា អ្នកទោសអ៊ុយក្រែនចំនួន ៩៥ នាក់បានត្រឡប់មកវិញហើយ រួមទាំងអ្នករងរបួសមួយចំនួនផងដែរ។ អ្នកទោសទាំងនេះគឺជាសមាជិកនៃឆ្មាំជាតិ និងឆ្មាំព្រំដែន។ លោក Yermark ក៏បានបន្ថែមថា អ្នកដែលត្រូវបានដោះលែងនៅខាងអ៊ុយក្រែនធ្លាប់ធ្វើប្រតិបត្តិការនៅជិតទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីជាច្រើនសប្តាហ៍ កាលពីឆ្នាំមុន។ នៅខែកុម្ភៈកន្លងមក រុស្ស៊ី និងអ៊ុយក្រែនក៏បានធ្វើការដោះដូរអ្នកទោសជាមួយនឹងមនុស្សសរុបជិត ២០០នាក់។ ពីខែមុន ទីក្រុងមូស្គូបានដោះលែងអ្នកទោសអ៊ុយក្រែន ៤៥នាក់ ដែលភាគច្រើនជាសមាជិកនៃកងវរសេនាតូច Azov ខណៈដែលទីក្រុង Kyiv ក៏បានដោះលែងអ្នកបើកយន្តហោះរុស្ស៊ីបីនាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ