រុស្ស៊ី៖ សិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអន្តរជាតិ "សណ្ដាប់​ធ្លាប់​ពិពិភព​លោកថ្មីនិងផលប៉ះពាល់ដល់តំបន់អាស៊ី - ប៉ាស៊ីហ្វិក”

(VOVWORLD) - ក្លឹបស្រាវជ្រាវអន្តរជាតិ Valdai ដែលមានមូលដ្ឋាននៅទីក្រុង ម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី នាថ្ងៃទី ១៦ ខែមិថុនា បានរៀបចំសិក្ខាសាលា ដោយប្រធានបទ “ យថាទស្សន៍សណ្ដាប់ធ្លាប់ពិភពលោកពហុប៉ូលថ្មី និងផលប៉ះពាល់ដល់តំបន់អាស៊ី - ប៉ាស៊ីហ្វិក”។
រុស្ស៊ី៖ សិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអន្តរជាតិ   សិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអន្តរជាតិ  “ សណ្ដាប់ធ្លាប់ពិពិភពលោកថ្មី និងផលប៉ះពាល់ដល់តំបន់អាស៊ី - ប៉ាស៊ីហ្វិក” (រូបថត៖ TTXVN)

នាយកមជ្ឈមណ្ឌលអាស៊ាន នៃសា កលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ ម៉ូស្គូ (MGIMO) លោក Victor Sumski បានឲ្យដឹងថា៖ សណ្ដាប់ធ្លាប់ពហុប៉ូលថ្មី មិនសមស្របនឹងការអភិវឌ្ឍជាបន្តរបស់តំបន់អាស៊ី ប៉ាស៊ីហ្វិកឡើយ ហើយអ្វីៗ  ដែលកំពុងកើតមានឡើងអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធ សហប្រតិបត្តិការ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគងវង្សអស់រយៈពេលជាង ៣០ ឆ្នាំកន្លងទៅ។

អញ្ជើញថ្លែង នៅក្នុងសិក្ខាសាលានេះ ប្រធានវិទ្យាស្ថានសមុទ្រខាងកើត នៃវិទ្យាស្ថានការទូតវៀតណាម លោក Nguyen Hung Son បានអំពាវនាវដល់ប្រទេសមហាអំណាចនានា គប្បីប្រតិបត្តិការប្រកបដោយមានការទទួលខុសត្រូវ គោរពច្បាប់អន្តរជាតិ ព្រមទាំងអះអាងថា បណ្ដាប្រទេសក្នុងតំបន់គប្បីពង្រីកវិស័យសហប្រតិបត្តិការថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ