រុស្ស៊ីកាត់បន្ថយការនាំចេញឧស្ម័នប្រមាណ ៥០ពាន់លានម៉ែត្រគូប ទៅកាន់ EU

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីរបស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak នៅថ្ងៃទី ១៥ ខែកញ្ញាដែលបានឲ្យដឹងថា ការនាំចេញឧស្ម័នរបស់ប្រទេសនេះទៅកាន់សហភាពអឺរ៉ុប (EU) នឹងថយចុះប្រមាណ ៥០ ពាន់លានម៉ែត្រគូបនៅឆ្នាំនេះ។ 
រុស្ស៊ីកាត់បន្ថយការនាំចេញឧស្ម័នប្រមាណ ៥០ពាន់លានម៉ែត្រគូប ទៅកាន់ EU - ảnh 1ប្រព័ន្ធបំពង់បង្ហូរឧស្ម័ន Nord Stream របស់រុស្ស៊ី។ (រូបថត៖ Reuters/TTXVN)

កាលពីឆ្នាំមុន រុស្ស៊ីបាននាំចេញទៅកាន់ EU នូវឧស្ម័នប្រហែល ១៥០ពាន់លានម៉ែត្រគូប។ ប៉ុន្តែឆ្នាំនេះ ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានថយចុះគួរឱ្យកត់សម្គាល់ ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងទីក្រុងម៉ូស្គូ ទាក់ទងនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក។ កាលពីមុននោះ រុស្ស៊ីបានផ្គត់ផ្គង់ដល់បណ្តាប្រទេស EU ប្រមាណ ៤០% នៃឧស្ម័នដែលពួកគេត្រូវការ។ តួលេខនេះ បានធ្លាក់ចុះមកត្រឹម ៩% ប៉ុណ្ណោះ បន្ទាប់ពីក្រុងម៉ូស្គូបានកាត់បន្ថយការផ្គត់ផ្គង់ទៅកាន់អឺរ៉ុប ដោយសារតែបញ្ហាបច្ចេកទេសដែលបង្កឡើងដោយការដាក់ទណ្ឌកម្ម។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា ប្រទេសនេះនឹងបញ្ឈប់ការនាំចេញថាមពល ប្រសិនបើទណ្ឌកម្មមិនត្រូវបានដកចេញនោះទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ