រុស្ស៊ីកំពុងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបញ្ចប់ជម្លោះនៅតំបន់ Nagorno-Karabakh យ៉ាងឆាប់ៗ

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ថ្លែងនៅក្នុងជំនួបជាមួយតំណាងអង្គការសាសនា នានាក្នុងទិវាឯកភាពជាតិនោះ ប្រធានាធិបតីរុស្ស៊ី លោក V. Putin បានប្រកាសថា រុស្ស៊ីកំពុងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បី បញ្ចប់ជម្លោះនៅតំបន់ Nagorno-Karabakh យ៉ាងឆាប់ៗ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស។ 
រុស្ស៊ីកំពុងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបញ្ចប់ជម្លោះនៅតំបន់ Nagorno-Karabakh យ៉ាងឆាប់ៗ - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក V. Putin  (ប្រភព៖ eadaily.com)

ប្រធានាធិបតីរុស្ស៊ី លោក V. Putin បានឲ្យដឹងថា ទីក្រុងម៉ូស្គូកំពុងទំនាក់ទំនងជាមួយភាគីជម្លោះទាំងពីរ ហើយលោកសង្ឃឹមថានឹងអាចទទួលបានលទ្ធផលមួយ ដែលសមស្របជូនប្រជាជនក្នុងតំបន់ ដោយសន្តិវិធី។ មុននេះ កាលពីថ្ងៃទី ១ និងទី ២ ខែវិច្ឆិកាថ្នាក់ដឹកនាំរុស្ស៊ីបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliev និងនាយករដ្ឋមន្រ្តីអាមេនីលោក Nikol Pashynian ដើម្បីពិភាក្សាយ៉ាងហ្មត់ចត់ស្ដីពីការដោះស្រាយបញ្ហាជម្លោះនៅ តំបន់ Nagorno-Karabakh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ