រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីការប្រើ UAV វាយប្រហារលើវិមានក្រឹមឡាំង

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាននៃការិយាល័យប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី ៣ ឧសភា បានប្រកាសថា ភាគីអ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (UAV) ដើម្បី វាយប្រហារលើវិមានក្រឹមឡាំងដោយផ្ទាល់។ 

រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីការប្រើ UAV វាយប្រហារលើវិមានក្រឹមឡាំង - ảnh 1UAV ផ្ទុះពីលើវិមានក្រឹមឡាំង។ (រូបថត៖ Avia)
តាមនោះ យន្តហោះគ្មានមនុស្សបើក ចំនួនពីរគ្រឿង (UAV) បានវាយប្រហារលើលំនៅដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ីក្នុងវិមាន ក្រឹមឡាំង។ វិមានក្រឹមឡាំងបានប្រកាសថា ទីភ្នាក់ងារយោធា និងសន្តិសុខរបស់រុស្ស៊ី បានធ្វើសកម្មភាពដោយទាន់ពេលវេលា ដោយប្រើប្រាស់ប្រព័ន្ធកុលយុទ្ធអេឡិចត្រូនិក ដើម្បីទប់ស្កាត់ UAV ទាំងនោះ។ លោកប្រធានាធិបតី Putin មិនជួបគ្រោះថ្នាក់អ្វីទេ ហើយបន្តធ្វើការដូចការគ្រោងទុក។ ចំណែកយន្តហោះ UAV បានធ្លាក់ ហើយបំណែក របស់វាបានរាយប៉ាយនៅក្នុងបរិវេណវិមានក្រឹមឡាំង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករង របួស ឬការខូចខាតខាងសម្ភារៈនោះឡើយ។ ក្នុងពេលជាមួយគ្នានោះ អ៊ុយក្រែនបានបដិសេធការចោទប្រកាន់ថា គេបានធ្វើវាយប្រហារលើវិមានក្រឹមឡាំង និងប្រធានា ធិបតីរុស្ស៊ីលោក Putin។
នៅក្នុងសន្និសីទសារព័ត៌មានផងដែរ វិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា ទីក្រុង ម៉ូស្គូមានសិទ្ធិចាត់វិធានការតបតវិញនៅ "កន្លែងណា និងនៅពេលណាដែលគេ ចាត់ទុកថាចាំបាច់"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ